ប្រទេសថៃទើបរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១១នាក់ និងមនុស្សចំនួន ៣នាក់ទៀតបានស្លាប់ នៅថ្ងៃពុធនេះ

  • ពុធ ០៨ មេសា, ២០២០ ១៤:១៥
បាងកក៖ នៅមុននេះបន្ដិច ប្រទេសថៃបានរាយការណ៍មកថា អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១១នាក់ទើបរកឃើញ និងមនុស្សចំនួននាក់ទៀតបានស្លាប់ នៅថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Reuters បានចេញផ្សាយនៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០
ពលរដ្ឋថៃ
ជុំវិញករណីនេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានឲ្យដឹងថា៖
ពលរដ្ឋថៃ
គួររម្លឹកដែរថា ជំងឺរលាកសួតប្រភេទថ្មី ឬ កូវីដ-១៩ បានរីករាលដាលចូលទឹកដីថៃតាំងពីខែមករាមកម៉្លេះ ហើយមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសសរុបក្នុងប្រទេសនេះបានកើនដល់ ២,៣៦៩នាក់ហើយ រីឯអ្នកស្លាប់វិញកើនដល់ ៣០នាក់។ ជាមួយគ្នានេះ អ្នកជំងឺចំនួន ៨៨៨នាក់ផ្សេងទៀតបានជាសះស្បើយ និងបានត្រលប់ទៅផ្ទះរបស់ពួកគេរៀងៗខ្លួនវិញផងដែរ៕