បានមែនដឹងតែកប់ហើយ! Barca ដាក់គោលដៅតាមយកអតីតកីឡាករ Real Madrid រូបនេះ នៅរដូវក្ដៅខាងមុខ

  • ពុធ ០៨ មេសា, ២០២០ ១៤:០២
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ ក្នុងការនាំយកខ្សែការពារក្រុម​ AC Milan កីឡាករ Theo Hernandez មកពង្រឹងក្រុមនៅរដូវក្ដៅខាងមុខ។
កីឡាករTheo Hernandez
ចាប់តាំងពី Hernandez ផ្លាស់មកកាន់កីឡដ្ឋាន San Siro ក្នុងតម្លៃ១៨លានផោន កាលពីរដូវក្ដៅឆ្នាំមុនមក គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅក្របខណ្ឌ Serie A រដូវកាលនេះ ពោលក្នុងនាមជាខ្សែការពារស្លាបឆ្វេង គេរកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង ក្នុងចំណោមការបង្ហាញខ្លួន២៥ប្រកួត។តាមរយៈទម្រង់លេងដ៏ល្អនេះ បានទាក់ចិត្តក្លិបជាច្រើននៅតំបន់អឺរ៉ុប ដោយយោងតាមការចុះផ្សាយរបស់កាសែត Marca ក្លិប Barcelona ក៏ជាបេក្ខភាពមួយ ក្នុងចំណោមក្លិបធំៗផ្សេងទៀតដែលចាប់អារម្មណ៍ទៅលើកីឡាករ២២ឆ្នាំ។
កីឡាករTheo Hernandez
ប្រភពដដែលបានបន្ថែមទៀតថា តម្លៃខ្លួនរបស់ Hernandez អាចនឹងឡើងថ្លៃជាងមុនគុណនឹងពីរ ដោយក្លិប AC Milan ទំនងជាទាមទារយ៉ាងហោចណាស់ ៣៥លានផោន សម្រាប់ការផ្ទេរអតីតកីឡាករ Real Madrid និង Atletico Madrid រូបនេះ។
កីឡាករTheo Hernandez
យ៉ាងណាមិញ Barcelona អាចនឹងត្រូវប្រឈមជាមួយក្លិបយក្ស២ ក្នុងការប្រជែងយក Hernandez ក្នុងនោះ បើយោងតាមរបាយការណ៍ ក្លិបយក្សបារាំង Paris Saint-Germain និង Manchester City ក៏ចាប់អារម្មណ៍ទៅលើខ្សែការពារស្លាបសញ្ជាតិបារាំងផងដែរ៕