ព្រោះកូវីដ១៩ ប្រពន្ធJustin អួតថាមានក្ដីសុខណាស់ ពេលនៅតែផ្ទះជាមួយប្ដីបែបនេះ

បរទេស៖ ទស្សនិកជនទាំងអស់គ្នា ប្រាកដជាដឹងច្បាស់អំពី ទំនាក់ទំនងរវាងតារាចម្រៀង Justin Bieberនិង Hailey Bieber ហើយពួកគេ បានរៀបការជាមួយគ្នា កាលពីឆ្នាំពី២០១៩ កន្លងមក។ជាការពិតណាស់ ទំនាក់ទំនងស្នេហារវាង តារាទាំងពីរដួងនេះ មានភាពផ្អែមល្ហែមនឹងគ្នា តាំងពីមិនទាន់រៀបការមកម្ល៉េះ ដោយសារតែ ពួកគេទាំងពីរនាក់ មានចំណង់ចំណូលចិត្តដូចគ្នា ទើបធ្វើឲ្យស្នេហាពួកគេ​ ទាំងពីរមានភាពសុីចង្វាក់គ្នាយ៉ាងខ្លាំង។ជាក់ស្តែង ថ្មីៗនេះ ក្នុងកំឡុងពេលដែល វីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង ដែលជាហេតុធ្វើឲ្យប្រជាជនទាំងអស់គ្នា ត្រូវស្នាក់នៅក្នុងផ្ទះជាដាច់ខាត ដោយសារខ្លាចឆ្លងជំងឺពីខាងក្រៅ តារាម៉ូដែល Hailey Bieber បាននិយាយត្រង់ៗថា មានអារម្មណ៍ថា នាងជាមនុស្សសំណាងបំផុត ដែលបាននៅក្នុងផ្ទះ ដែលមានបរិវេណធំទូលាយ ជាមួយមនុស្សដែលខ្លួនស្រលាញ់ស្ទើរលេប Justin Bieber។គួររម្លឹកដែរថាសព្វថ្ងៃ ប្តីប្រពន្ធមួយគូនេះ កំពុងតែស្នាក់នៅផ្ទះដ៏សែន ធំស្កឹមស្កៃមានតំលៃជិត៩លានដុល្លារ ដែលស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕សូមចូលមើលរូបភាពខាងក្រោម៖
Hailey BieberនិងJustin Bieber
Hailey BieberនិងJustin Bieber
Hailey BieberនិងJustin Bieber
Hailey BieberនិងJustin Bieber