ចុមយក្ស! ក្លិបចំនួន៣ ដាក់រ៉ាដាចង់បានមកលើ Super Star របស់ Man City ម្នាក់នេះ

  • ពុធ ០៨ មេសា, ២០២០ ១៤:៥២
អង់គ្លេស៖ ប្រធានក្រុមរបស់មេឃខៀវ Manchester City កីឡាករ David Silva ត្រូវបានរាយការណ៍មកថា បានទទួលសំណើពីក្លិបចំនួន៣ ចង់បានរូបគេទៅចូលរួមជាមួយ ក្រោយចាកចេញពីកីឡដ្ឋាន Etihad។
កីឡាករ David Silva
កុងត្រាកីឡាករចាស់វស្សា Silva ជាមួយ Man City នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះ ហើយគេក៏បានបញ្ជាក់ថា នឹងចាកចេញពីក្លិបជើងឯកក្របខណ្ឌ Premier League រដូវកាលមុនផងដែរ ដោយមិនបន្តកុងត្រាថ្មីទៀតនោះទេ។បើទោះបីជាពិភពលោកកំពុងតែរងការវាយប្រហារដោយសារជំងឺ COVID-19 ប៉ុន្តែ Silva នៅតែទទួលសំណើពីក្លិបក្នុងប្រទេស អេស្ប៉ាញ ជប៉ុន និង អាមេរិក។ បើតាម The Daily Star ក្លិប Real Betis, Vissel Kobe និង Inter Miami សុទ្ធតែបានដាក់សំណើមកកាន់ខ្សែបម្រើវ័យ៣៤ឆ្នាំ។
កីឡាករ David Silva
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រុមរបស់លោក Pep Guardiola ក៏មិនជំទាស់ជុំវិញការចាកចេញរបស់កីឡាករជម្រើសជាតិអេស្ប៉ាញផងដែរ ខណៈនៅរដូវកាលនេះ គេរកបានគ្រាប់បាល់៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៧លើក។ គួរឲ្យដឹងដែរថា គិតចាប់តាំងពីផ្លាស់ពី Valencia មកកាន់ទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៨ David Silva ចូលលេងឲ្យ Manchester City បានសរុប៤២៣ប្រកួត ក្នុងនោះគេរកគ្រាប់បាល់បាន៧៣គ្រាប់៕
កីឡាករ David Silva