លុបស្ងាត់ៗអីចឹងហ្មង? ភ្លេចៗខ្លួន ស្រាប់តែបាត់បទ CAN'T NOBODY (English Ver) ពីឆានែលយូធូប 2NE1!

កូរ៉េខាងត្បូង ៖ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៧ ខែមេសា ម្សិលមិញនេះ គឺជាថ្ងៃខួបគម្រប់ ៩ឆ្នាំនៃការចេញផ្សាយ បទចម្រៀង CAN'T NOBODY (English Ver) របស់អតីតក្រុមចម្រៀងស្រីដ៏ល្បី 2NE1 នៅលើឆានែលយូធូបផ្លូវការរបស់ 2NE1។អ្វីដែលធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺ បទនេះស្រាប់តែបាត់ពី ឆានែលយូធូបផ្លូវការរបស់ 2NE1 មិនដឹងតាំងពីពេលណាឡើយ នៅពេលដែលចូលមើលម្ដងទៀត ក៏ស្រាប់តែបាត់តែម្ដង។គួររម្លឹកផងដែរថា បទចម្រៀងដែលបង្ហោះកាលពី ថ្ងៃទី ៧ ខែមេសា ឆ្នាំ​ ២០១១ មួយបទនេះ មានចំនួនអ្នកចូលទស្សនា ដល់ទៅជាង ១៣លានដង ហើយរហូតមកដល់ពេលនេះ ហ្វេនៗនៅមិនទាន់ប្រាកដចិត្តនៅឡើយទេថា តើហេតុអ្វីបានជាផលិតកម្ម YG សម្រេចលុបបទនេះចោល ដោយមិនប្រាប់ដំណឹងជាមុនសោះបែបនេះ?ទស្សនារូបភាពខាងក្រោម ៖
2NE1
2NE1
2NE1
វីដេអូរបស់ 2NE1 ដែលត្រូវលុប
មតិហ្វេន
មតិហ្វេន