ថ្លៃគួរសម! Wolves ប្រាប់ Liverpool ថាបើចង់បាន Traore ត្រូវចំណាយលុយចំនួន....

  • ពុធ ០៨ មេសា, ២០២០ ១៥:៣៤
អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Adama Traore ខណៈក្រុម Wolverhampton Wanderers ទាមទារ ៧០លានផោន (ឬប្រមាណ ៨៦លានដុល្លារ) សម្រាប់តម្លៃខ្លួនកីឡាកររូបនេះ។
ខ្សែប្រយុទ្ធស្លាបAdama Traore
Traore បានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលក្នុងរដូវកាលនេះ ពោលគេរកបាន ៦គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១០ដង ថែមទាំងជួយក្រុមលោក Nuno Espirito Santo ឡើងដល់វគ្គ១៦ក្រុមពានរង្វាន់ UEFA Europa League ថែមទៀតផង។យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត ​​Football Insider ទម្រង់លេងរបស់ Traore បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗចំនួន៣រួមមាន Liverpool, Barcelona និង Real Madrid ។
ខ្សែប្រយុទ្ធស្លាប Adama Traore
ប្រភពខាងលើបានបន្ថែមទៀតថា Traore ជាគោលដៅកំពូលរបស់លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុម Liverpool ព្រោះគេអាចជាអ្នកជំនួសកន្លែង Sadio Mane ឬ Mohamed Salah ប្រសិនបើមានម្នាក់ ក្នុងចំណោមអ្នកទាំងពីរចាកចេញ ខណៈក្រុមចចកខ្មៅ Wolves បានដាក់តម្លៃខ្លួនខ្សែប្រយុទ្ធស្លាបវ័យ២៤ឆ្នាំ​ រហូតដល់៧០លានផោនឯណោះ។លោក​ Klopp ធ្លាប់និយាយសរសើរ Traore យ៉ាងដូច្នេះថា៖
លោក Jurgen Klopp
គួររម្លឹកផងដែរថា Wolves បានផ្ទេរយក Traore ពីក្លិប Middlesbrough ក្នុងតម្លៃកំណត់ត្រាប្រចាំក្លិប ២០លានផោន កាលពីឆ្នាំ២០១៨៕