ធនាគារ ABA និងអតិថិជនរបស់ខ្លួន រៃអង្គាសបានប្រាក់ចំនួន 18,000 ដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19!

  • ពុធ ០៨ មេសា, ២០២០ ១៥:១៤
ភ្នំពេញ៖ ធនាគារ ABA​ ជាធនាគារពាណិជ្ជធំទីបី និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា បានប្រគល់មូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន 18,000 ដុល្លារ ជូនក្រសួងសុខាភិបាល (MOH) សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។
ទឹកប្រាក់ចំនួន18,000 ដុល្លារជូនក្រសួងសុខាភិបាល (MOH)
​ចំនួនទឹកប្រាក់នេះបានមកពីការរៃអង្គាសប្រាក់របស់យុទ្ធនាការ Anti-COVID-19​ ដែលបានដំណើរការកាលពីថ្ងៃទី 26 មីនា 2020 ដែលផែនការដំបូងគ្រោងរៃអង្គាសប្រាក់ 5,000 ​ដុល្លារ ដោយធនាគារបង្គ្រប់ពាក់កណ្ដាលទៀតឲ្យបានចំនួន 10,000 ដុល្លារ​។ ដោយសារតែទឹកចិត្តសប្បុរសធម៌របស់អតិថិជធនាគារ ABA ចំនួនទឹកប្រាក់រៃអង្គាសបានលើសពីចំនួនគោលដៅកំណត់ក្នុរយៈពេលដ៏ខ្លី ហើយបន្ទាប់ពីអតិថិជនរបស់ធនាគារ ABA រាប់រយនាក់ បានបរិច្ចាគបានចំនួន 9,000 ​ដុល្លារ ធនាគារ ABA​ នៅតែសម្រេចបន្ថែមចំណែករបស់ខ្លួនស្មើនឹងចំនួនដែលអតិថិជនបានចូលរួម ធ្វើឲ្យចំនួនសរុបកើនដល់ 18,000​ ដុល្លារ និងយកប្រគល់ជូន​ក្រសួងសុខាភិបាល ដើម្បីចាត់ចែងផ្នែកវេជ្ជសាស្ត្រ ក្នុងគោលដៅកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ-១៩ នេះ។ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ នៅតែបន្ត ហើយអតិថិជនរបស់ធនាគារ ABA នៅតែអាចធ្វើការបរិច្ចាគបាន តាមកម្មវិធី ABA Mobile ដើម្បីជួយដល់ក្រសួងសុខាភិបាល (MOH)៖
1. បើក ABA​ Mobile​ ហើយចុចលើប៊ូតុង ទូទាត់ប្រាក់
2. ចូលទៅកាន់ សប្បុរសធម៌ & ការបរិច្ចាគ ហើយចុចលើ “ABA ANTI-COVID-19”
3. ជ្រើសរើសគណនីដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់
4. ចុច “បង់ឥឡូវ” ហើយបញ្ជាក់ជាមួយលេខកូដ PIN កម្មវិធី ABA​ Mobile​ របស់អ្នក។ធនាគារ ABA នឹងប្រគល់ប្រាក់ដែលទទួលបានជូនក្រសួងសុខាភិបាលជារៀងរាល់ខែ ដោយជូនដំណឹងលោកអ្នកអំពីចំនួនទឹកប្រាក់ដែលទទួលបានតាមរយៈផេក Facebook របស់ធនាគារ ABA៕