សម័យកូវីដ១៩! មិនបានទៅក្រៅស្រ្ដីម្នាក់ ស្លៀកខោអាវប៊្រេនរាប់ពាន់ដុល្លារ ធ្វើការងារផ្ទះ

បរទេស៖​​ តារាសង្គមហាយសូរម្នាក់ កំពុងធ្វើឱ្យខ្លួននាង មានជីវិតរីករាយ ទោះបីត្រូវឃុំក្នុងផ្ទះ ដាក់ខ្លួនដោយឡែកដោយសារកូរ៉ូណាក៏ដោយ ជាមួយឈុតសម្លៀកបំពាក់ ដែលមានតម្លៃរាប់ពាន់ ធ្វើការងារក្នុងផ្ទះ និងថតរូបប្លែកៗ ដែលមើលទៅជា អនុស្សាវរីយ៍នៃជីវិតទៅវិញ។លោកស្រី Melissa 'Lissy' Graham បានធ្វើឲ្យអ្នកគ្រប់គ្នាសរសើរ និងច្រណែនជីវិតរបស់នាង​ថា ពិតជាមានក្តីសុខ​ ទោះបីនៅតែ​ផ្ទះ ដ៏ទាន់សម័យរបស់នាង ជាមួយនឹងប្តី គឺលោក Paul Graham នាយកប្រតិបត្តិរបស់ Keystart Home Loans និងកូនៗ ជំទង់ទាំងបី របស់ពួកគេ។លោកស្រី Graham កំពុងចំណាយពេលវេលា ដោយស្លៀកពាក់ខោអាវហាយៗ របស់អ្នកស្រី  បានបម្រុងទុកសម្រាប់កម្មវិធីបង្ហាញម៉ូដ និងព្រឹត្តិការណ៍កំរាលព្រំក្រហម យកទៅធ្វើការងារផ្ទះព្រងើយ ដូចជាដុសខាត់បន្ទប់ទឹក សម្អាតសួនច្បារ និងយកសំរាមចោលជាដើម៕សូមទស្សនារូបខាងក្រោម៖ 
កាត់ផ្កាសួនក្រោយផ្ទះ
រៀបចំពីធីជប់លៀងខ្លួនឯង
ថតរូបប្លែកៗនៅអាងទឹក
shopping
ចំអិនម្ហូប
លាងបន្ទប់ទឹក
យកសំរាមទៅចោល