ទំនើបមែន! អង់គ្លេសប្រើម៉ាស៊ីន Dalek ឲ្យចុះល្បាតតាមភូមិ និងប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ កំឡុងពេលវីរុសកូរ៉ូណារាតត្បាត (មានវីដេអូ)

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ គេប្រទះឃើញម៉ាស៊ីន Dalek បានដើរចុះល្បាតតាមភូមិតូចៗក្នុងប្រទេសអង់គ្លេស ដើម្បីប្រាប់ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ក៏ដូចជារស់នៅដាច់ដោយឡែក កំឡុងពេលវីរុសកូរ៉ូណាកំពុងតែរាតត្បាត។តាមរយៈសកម្មភាពរបស់ម៉ាស៊ីន Dalek ត្រូវបានអ្នកស្រុកថតជាឃ្លីបវីដេអូទុក រួចយកទៅបង្ហោះនៅលើបណ្ដាញសង្គម Twitter ខណៈដែលម៉ាស៊ីននេះកំពុងរំកិលលើផ្លូវតាមមុខផ្ទះប្រជាពលរដ្ឋក្នុងភូមិ Robin Hood’s Bay ភាគខាងជើងតំបន់ Yorkshire ។ ហើយជាមួយគ្នានេះ គេក៏បានឮសំឡេងដែលនិយាយចេញពីម៉ាស៊ីននោះថា «អ្នកទាំងអស់គ្នាត្រូវស្នាក់នៅក្នុងផ្ទះតាមបញ្ជារបស់ Daleks»។យ៉ាងណាមិញ ក្រុមប៉ូលិស Tayside នៅ Scotland ក៏បានធ្វើការចែករំលែកឃ្លីបវីដេអូនោះឡើងវិញម្ដងទៀតនៅលើបណ្ដាញសង្គម Twitter ក្នុងគោលបំណងលើកទឹកចិត្ដឲ្យប្រជាជនស្ដាប់តាមដំបូន្មានរបស់រដ្ឋាភិបាល និងស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្ន។សូមជម្រាបថា អង់គ្លេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ុប ដែលរងគ្រោះខ្លាំងដោយសារវីរុសកូរ៉ូណា ហើយបើគិតមកទល់ម៉ោង ៤:០០នាទីល្ងាចថ្ងៃទី០៨ ខែមេសានេះ ចំនួនសរុបនៃអ្នកឆ្លងវីរុសនៅប្រទេសអង់គ្លេសបានកើនដល់ ៥៥,២៤២នាក់ហើយ ខណៈមនុស្សចំនួន ៦,១៥៩នាក់ទៀតបានស្លាប់បាត់បង់ជីវិត។  នេះបើយោងតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek