អីយ៉ាស! Barca ដាក់កីឡាករឆ្នើម២រូបឲ្យ Juventus រើស ដើម្បីប្ដូរយកម្នាក់នេះមកវិញ

  • ពុធ ០៨ មេសា, ២០២០ ១៦:១១
អ៊ីតាលី៖ Barcelona ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Federico Bernardeschi ដោយគ្រោងនឹងដាក់កីឡាករចំនួន២រូបមកកាន់ Juventus ឲ្យពិចារណាទៅលើការដោះដូរ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី។
កីឡាករ Federico Bernardeschi
កីឡាករទាំង២រូបដែលក្លិបរហស្សនាមអ្នកមានបុណ្យចង់ដាក់មកឲ្យក្រុមរបស់លោក Maurizio Sarri ធ្វើការជ្រើសរើសរួមមានខ្សែបម្រើ Ivan Rakitic និង ខ្សែការពារ Samuel Umititi។កីឡាករដែលជួយឲ្យក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ World Cup 2018 ហាក់មិនសូវមានឱកាសបង្ហាញខ្លួនឲ្យ Barcelona នោះទេសម្រាប់រដូវកាលនេះ។ ជាមួយគ្នានេះ Rakitic ក៏បានបើកភ្លើងខៀវក្នុងការផ្លាស់ទៅកាន់ក្របខណ្ឌ Serie A ខណៈ Juventus កំពុងតែសម្លឹងមើលក្នុងការនាំចូលខ្សែបម្រើផងដែរ។
កីឡាករ Ivan Rakitic
ចំណែកឯ Samuel Umititi ឯណេះវិញក៏មិនសូវបង្ហាញវត្តមានលើវាលស្មៅឲ្យក្រុមលោក Quique Setien ដូច Rakitic ដែរ។ ដំណឹងលេចឭមកថាបណ្ដាក្លិបមួយចំនួននៅក្របខណ្ឌ Premier League បានចាប់អារម្មណ៍ខ្សែការពារជម្រើសជាតិបារាំងរូបនេះ ហើយ Juventus ក៏ជាបេក្ខភាពមួយផងដែរ។
កីឡាករ Samuel Umititi
គួរឲ្យដឹងដែរថា កីឡាករដែល Barcelona ចង់បានពី Juventus ខ្សែបម្រើប្រយុទ្ធ Federico Bernardeschi នៅរដូវកាលនេះចូលលេងឲ្យក្លិមានមូលដ្ឋាននៅទីក្រុង Turin បាន២៤ប្រកួត រកបានគ្រាប់បាល់១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១លើក៕
កីឡាករ Federico Bernardeschi