មិនងាយស្រួលទេ! អតីតតារាសម្ដែងAlex George ឃ្លាតពីមិត្តស្រីមួយរយៈ​ ជួយសង្រ្គោះអ្នកឆ្លងកូវីដ១៩

បរទេស៖ សព្វថ្ងៃនេះអ្នកណាៗ ក៏មានភាពខ្លាចរអារនឹង ជំងឺកូរ៉ូណា ដែលជំងឺនេះបានចម្លង និងបានឆក់យកជីវិតមនុស្សជាច្រើននាក់ផងដែរ។ ជាការពិតណាស់ ដោយសារតែជំងឺឆ្លងនេះ បានរាតត្បាតស្ទើរតែ គ្រប់ប្រទេសទៅហើយដូច្នេះ លទ្ធភាពដែលអាចទប់ទល់នឹងវីរុសនេះគឺ មានភាពលំបាកខ្លាំង អ្នកជំងឺកាន់តែកើនឡើង សំភារៈសម្រាប់ទប់ទល់នឹងកូវីដ-១៩ កាន់តែតិចទៅៗ រីឯក្រុមគ្រូពេទ្យវិញខ្លះ បានលាឈប់ពីការងារ ខ្លះទៀតបានស្លាប់ចោលគ្រួសារ ដោយសារតែបានឆ្លងវីរុសដ៏កាចសាហាវនេះ។ ជាក់ស្តែង​ ប្រុសស្អាតដុកទ័រ ដែលធ្លាប់ជាតារាសម្តែងកាលពីមុន Alex George បានសុខចិត្តបែកពី មិត្តស្រីដែលជាសង្សារបណ្តូលចិត្ត Amelia Bath មួយរយៈទាំងអាល័យ ដើម្បីទៅធ្វើសង្គ្រាម ប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីត-១៩ សង្គោះអ្នកជំងឺ ដែលកំពុងតែដង្ហោយរកជំនួយ ពីក្រុមគ្រូពេទ្យ។អតីតតារាប្រុសរូបនេះ បាននិយាយថា ក្រោយពី ដុកទ័រ Alex George បាននិយាយពាក្យប៉ុន្មានម៉ាត់នេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បាននិយាយសរសើរអតីតតារាប្រុសរូបនេះ ថាមិនត្រឹមតែស្អាតតែសម្បកក្រៅទេ ចិត្តគំនិតក៏ល្អទៀត ជាងនេះទៅហ្វេនបានអរគុណអំពីការលះបង់របស់គាត់ មិនខ្លាចស្លាប់ ដើម្បីជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩៕សូមទស្សនារូបភាពខាងក្រោម៖
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath