ក្រសួងសុខាភិបាលប្រកាសព្រឹកនេះមានអ្នកឆ្លងកូវីដ១៩ ថ្មី ០១ នាក់ និងអ្នកលាប់ជំងឺកូវីដ១៩ឡើងវិញ ០១នាក់

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ០៩:២៧
ភ្នំពេញ៖ ក្រសួងសុខាភិបាលថ្ងៃទី ៩ ខែមេសា បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ​ចំនួន ០១ ករណីបន្ថែមទៀត និងអ្នកលាប់ជំងឺកូវីដ១៩ ឡើងវិញ ០១នាក់ ខណៈអ្នកជាសះស្បើយឡើងដល់ ៦៨នាក់។ការរកឃើញជំងឺកូវីដ១៩បន្ថែម ០១ករណីនេះ ធ្វើឲ្យកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៨នាក់ (ស្ត្រី៣៥នាក់)។ជាការកត់សម្គាល់ ការឆ្លង ០១ករណីបន្ថែមទៀតនេះ ជាស្ត្រីជនជាតិចិន អាយុ ៣០ឆ្នាំ ជាភ្ញៀវទេសចរ។ចំណែកឯករណីលាប់ឡើងវិញ ០១នាក់ គឺជាបុរសខ្មែរ អាយុ ៤០ឆ្នាំ រស់នៅច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលគាត់បានលាប់ជំងឺនេះម្តងទៀតបន្ទាប់ពីធ្វើតេស្តក្រោយពេលគាត់ជាសះស្បើយ​បាន ១៥ថ្ងៃរួចមក ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល