រូបរាងព្រះយេស៊ូ លេចចេញលើដើមឈើ ធ្វើឲ្យពលរដ្ឋកូឡុំប៊ីល្មើសច្បាប់បិទប្រទេស សម្រុកទៅប្រមូលផ្ដុំគ្នាបួងសួង (មានវីដេអូ)

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ០៩:១១
កូឡុំប៊ី៖ កាលពីថ្ងៃទី២៩​ ខែមីនាកន្លងទៅនេះ ពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅប្រមូលផ្ដុំគ្នា ធ្វើការបួងសួងដើមឈើមួយដើម ដែលមានលេចចេញជារូបរាងព្រះយេស៊ូ ក្នុងទីក្រុង Magangue ភាគខាងជើងនៃប្រទេសកូឡុំប៊ី បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទប្រទេសបានចំនួន៤ថ្ងៃប៉ុណ្ណោះ ដើម្បីកាត់បន្ថយការរីករាលដាលវីរុសកូវីដ-១៩។អ្នកស្រុកម្នាក់ បានឲ្យដឹងដែរថា ពលរដ្ឋជាច្រើនបានរត់មកប្រមូលផ្ដុំគ្នានៅពីមុខដើមឈើ ដោយមានកាន់ទានក្នុងដៃ ហើយប្រែក្លាយជាកន្លែងសក្ការៈបូជា ដើម្បីបួងសួងឲ្យព្រះជាម្ចាស់ ការពារពួកគេពីជំងឺ និងជួយកម្ចាត់បិសាចឲ្យចេញពីពិភពលោកនេះ។ ពេលនោះដែរ ពួកគេមិនបានពាក់ម៉ាស់ការពារ ឬស្រោមដៃ និងមិនឈរឲ្យឆ្ងាយពីគ្នាឡើយ។យ៉ាងណាមិញ ប៉ូលិសត្រូវបានគេទំនាក់ទំនងទៅ ហើយការជួបជុំនោះក៏ត្រូវបានបំបែកដោយជោគជ័យ។គួររម្លឹកដែរថា ប្រទេសកូឡុំប៊ី បានប្រកាសពីការបិទទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែមីនាមកម៉្លេះ និងរំពឹងបើកឡើងវិញ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៣ ខែមេសា តែក្រោយមក ក៏ត្រូវបានពន្យារយ៉ាងហោចណាស់រហូតដល់ថ្ងៃទី២៧ ខែមេសាខាងមុខនេះ៕     សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 
ដើមឈើដែលចេញរូបរាងជាព្រះយេស៊ូ
ទិដ្ឋភាពនៃការប្រមូលផ្ដំុបួងសួង
ដើមឈើនៅពេលថ្ងៃ