សត្វស្វារាប់សិបក្បាលចូលអុកឡុកទីក្រុងនៅឥណ្ឌា ខណៈមនុស្សសំងំនៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ០៩:៥៥
ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ គេប្រទះឃើញសត្វស្វារាប់សិបក្បាល បានចូលអុកឡុកក្នុងទីក្រុងញូដេលី ចំពេលប្រទេសឥណ្ឌាកំពុងដាក់ក្នុងភាពអាសន្ន ដែលពុំអនុញ្ញាតឲ្យពលរដ្ឋចេញក្រៅផ្ទះផ្ដេសផ្ដាសឡើយ។តួយ៉ាង គេសង្កេតឃើញកងទ័ពស្វាជាច្រើនក្បាល បានដើរតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ជាពិសេសពួកវាបានរត់លេងនៅតាមជញ្ជាំងជុំវិញបរិវេណនៃវិមានរបស់ប្រធានាធិបតីឥណ្ឌាទៀតផង។ ជាមួយគ្នានេះដែរ មន្ដ្រីម្នាក់ដែលទទួលបន្ទុកនៅច្រកចូលវិមានបាននិយាយថា៖ ប៉ុន្ដែពពួកស្វាទាំងនេះ ក៏បានបង្កជាហានិភ័យមួយចំនួនដល់ប្រជាជនផងដែរ តាមរយៈការដណ្ដើមចំណីអាហារពីអ្នកដើរផ្សារជាដើម ដែលប្រការនេះ អាចបណ្ដាលមកពីភាពអត់ឃ្លាន។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ សត្វសេះសម្រាប់ដឹកភ្ញៀវទេសចរចំនួនបួនក្បាលត្រូវបានងាប់ ក៏ដោយសារភាពស្រេកឃ្លានផងដែរ។ ក្រៅពីនេះ គេក៏ប្រទះឃើញហ្វូងសត្វគោ និងឆ្កែជាច្រើនក្បាលផ្សេងទៀត បានដើរតាមផ្លូវក្នុងទីក្រុងយ៉ាងសេរី ដើម្បីស្វែងរកកាកសំណល់នៅតាមធុងសំរាមស៊ីទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
សត្វស្វា
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
សត្វឆ្កែ និងគោ
សត្វឆ្កែ