មិនធម្មតា! នំប៉័ង Milky Buns របស់ Osabe Bakery ល្បីខ្លាំង មានការកុម្ម៉ង់​ទិញមិនក្រោម ៥០០ប្រអប់ ក្នុង១ថ្ងៃ!

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១០:០៥
ភ្នំពេញ៖ Milky Buns គឺជានំប៉័ងប្រភេទថ្មីដែលកំពុងពេញនិយម និងទទួលបានការ​គាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់​មជ្ឈដ្ឋានទាំង​ក្នុងរាជធានីភ្នំពេញ និងខេត្តនានា​ក្នុងប្រទេសកម្ពុជា។ ភាពល្បីល្បាញនៃនំប៉័ងនេះ គឺដោយសារសាច់នំទន់គួរឲ្យចង់ញ៉ាំ បន្ថែមជាមួយស្នូលរសជាតិ​ដើមទឹកដោះគោ និងធុរេនដែលមានរសជាតិឈ្ងុយឆ្ងាញ់​ធ្វើឲ្យអ្នកដែលបានញ៉ាំហើយ ចង់តែញ៉ាំទៀត ហើយអ្នកដែលមិនទាន់បានញ៉ាំ ទប់ចិត្ត​មិនបាន។
នំប៉័ងMilky Buns
នំប៉័ង Milky Buns ត្រូវបានដុត​ថ្មីៗជារៀងរាល់ថ្ងៃដោយហាងនំ Osabe Bakery និងធ្វើការលក់នៅក្នុងហាងផ្ទាល់​ ព្រម​ទាំងចែកចាយ​លក់បន្ត​តាម​បណ្តាញនានាក្នុងរាជធានីភ្នំពេញ និងខេត្ត​មួយចំនួន ហើយ​ក្នុង​នោះ​ក៏មានចែកចាយទៅ​ផ្សារម៉ាក្រូ សែនសុខ ផងដែរ។ បើតាមអ្នកគ្រប់គ្រង​របស់ហាងនំ Osabe Bakery បានឲ្យដឹងថា ក្នុង១ថ្ងៃ មានការកុម្ម៉ង់ទិញពីអតិថិជនទូទៅ និងអ្នកលក់បន្ត​មិនក្រោម​ ៥០០ប្រអប់ឡើយ ហើយ​បើនិយាយពីនៅក្នុងហាងវិញ​ គឺពេលខ្លះមិនមាននំឲ្យអតិថិជនឡើយ។ហាងនំ Osabe Bakery មានអាសយដ្ឋាន​នៅផ្ទះលេខ 342B ផ្លូវ 182 (ទេពផន) នៅជាប់ការ៉ាសាំងតេលា ចំងាយប្រហែល ៥០ម៉ែត្រ ពីភ្លើងស្តុបពេទ្យលោកសង្ឃ។ លេខទូរស័ព្ទទំនាក់ទំនង 069 555 887/ 016 333 568/ 092 333 568 និង Facebook Page/Instagram: Osabe Bakery
នំប៉័ងMilky Buns
នំប៉័ង Milky Buns
នំប៉័ង Milky Buns
នំប៉័ង Milky Buns