ចុមយក្ស! បែកធ្លាយ Ferdinand ស្ទើរតែផ្លាស់ទៅក្លិបមួយនេះទៅហើយ កាលពីឆ្នាំ២០០៨

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ០៩:៥៤
អង់គ្លេស៖ អតីតខ្សែការពារឆ្នើមរបស់ Manchester United លោក Rio Ferdinand បានទម្លាយការពិតមួយឲ្យដឹងថា លោកស្ទើរតែផ្លាស់ទៅចូលរួមជាមួយក្លិបអ្នកមានបុណ្យ FC Barcelona ទៅហើយ កាលពីឆ្នាំ២០០៨។
Rio Ferdinand
បុរសវ័យ៤១ឆ្នាំបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្អនៅកីឡដ្ឋាន Old Trafford ក្រោមរជ្ជកាលដឹកនាំរបស់លោក Sir Alex Ferguson ដោយឈ្នះពាន Premier League ៦លើក និងពានរង្វាន់ Champions League ១លើក ក្នុងរយៈពេល១២ឆ្នាំ (២០០២-២០១៤)។
Rio Ferdinand និងSir Alex Ferguson
កីឡាករដែលជួយឲ្យ Man UTD ឈ្នះពាន Champions League នៅរដូវកាល ២០០៧-០៨ បានទម្លាយឲ្យដឹងថា គេស្ទើរតែផ្លាស់ទៅកាន់ក្របខណ្ឌ La Liga ដោយចូលរួមជាមួយ Barcelona ទៅហើយនៅឆ្នាំ២០០៨ ដែលពេលនោះក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ស្ថិតក្រោមរជ្ជកាលដឹកនាំរបស់លោក Frank Rijkaard។ថ្លែងប្រាប់​ BT Sport អតីតជម្រើសជាតិអង់គ្លេស លោក Ferdinand បាននិយាយយ៉ាងដូច្នេះថា៖
Rio Ferdinand
គួរឲ្យដឹងដែរថា កំឡុងពេលលេងនៅបិសាចក្រហម Manchester United លោក Rio Ferdinand ចូលលេងបានសរុប ៤៥៥ប្រកួត ក្នុងនាមជាខ្សែការពារកណ្ដាល៕