ទៅលេងនៅ Serie A ក៏ម្យ៉ាងដែរ! កីឡាករឆ្នើមរបស់ Bayern រូបនេះ កំពុងត្រូវបាន Juventus និង Napoli អន្ទងចង់បាន

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១០:០៨
អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus និង Napoli មានចំណាប់អារម្មណ៍ ក្នុងការនាំយកខ្សែបម្រើ Corentin Tolisso ចេញពីក្លិប Bayern Munich។ជម្រើសជាតិបារាំងរូបនេះ បានផ្លាស់ពីមកចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់ ក្នុងតម្លៃផ្ទេរ ៤១,៥លានអឺរ៉ូ (ឬប្រមាណ ៤៥លានដុល្លារ) កាលពីរដូវក្ដៅឆ្នាំ ២០១៧។ យ៉ាងណាមិញ បញ្ហារបួសបានធ្វើឲ្យគេមិនសូវជាជោគជ័យជាមួយ Bayern នោះទេ។
ខ្សែបម្រើCorentin Tolisso
តួយ៉ាង គិតមកទល់ពេលនេះ គេទើបបង្ហាញខ្លួនឲ្យក្លិបជើងឯក Bundesliga បាន៦៨ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបាន១៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១២ដង។ ដោយឡែកបើយោងតាមការចុះផ្សាយរបស់កាសែត  FootMercato ក្លិប Bayern បានត្រៀមរួចរាល់ក្នុងការបញ្ចេញគាត់នៅរដូវក្ដៅខាងមុខ។
ខ្សែបម្រើCorentin Tolisso
ប្រភពខាងលើ បានបន្ថែមទៀតថា Juventus និង Napoli ជាក្លិបដែលចាំត្រងយក ខ្សែបម្រើដែលជួយជម្រើសជាតិបារាំងលើកពាន World Cup ឆ្នាំ២០១៨រូបនេះ ខណៈក្លិប Atletico Madrid, Arsenal និង Manchester United ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើអនាគតរបស់ Tolisso ជាមួយនឹង Bayern ផងដែរ។
ខ្សែបម្រើCorentin Tolisso
គួរបញ្ជាក់ថា មុនពេលមានការផ្ទុះឡើងនៃជំងឺ Covid-19 ខ្សែបម្រើកណ្ដាល Tolisso ចូលលេងឲ្យ Bayern សរុបបាន២៤ប្រកួត ក្នុងរដូវកាលនេះ ដោយគេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន៨គ្រាប់ (ស៊ុត៣ Assist ៥)៕