ជិតចូលឆ្នាំប្រពៃណីជាតិខ្មែរហើយ! ទិញទូរស័ព្ទ realme ទុកជាកាដូសម្រាប់ខ្លួនឯង និងក្រុមគ្រួសារទៅ មានប្រូម៉ូសិនកប់ៗតែម្តង

ភ្នំពេញ៖ ជាទូទៅនៅរាល់ពិធីបុណ្យផ្សេងៗ គេតែងតែទិញនូវសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីត្រៀមសម្រាប់អបអរក្នុងពិធីបុណ្យ ទន្ទឹមនឹងនេះ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក៏បានខិតចូលមកដល់ផងដែរ ហើយទោះបីជា ពិធីបុណ្យចូលឆ្នាំខ្មែរនេះត្រូវបានរំសាយក៏ពិតមែន ក៏ប៉ុន្តែប្រជាជនខ្មែរនៅតែអាចបង្កើតនូវបរិយាកាសសម្រាប់ឆ្នាំថ្មីដោយខ្លួនឯងបានដែរ។ហើយឥឡូវនេះ realme Cambodia ក៏បាននាំជូននូវប្រម៉ូសិនពិសេសសម្រាប់ផលិតផលទូរស័ព្ទដែលកំពុងពេញនិយមគឺ realme 5 series ។ វាបំពាក់ទៅដោយបន្ទះឈីបដែលមានល្បឿនលឿននិងគុណភាពល្អ ព្រមទាំងកាមេរ៉ាAI 4គ្រាប់និងបច្ចេកវិទ្យា VOOC សាកថ្មល្បឿនលឿន ។ realme 5 series ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយបើសិនជាបងប្អូនមានបំណងចង់ប្តូរទូរស័ព្ទថ្មីសម្រាប់ឆ្នាំថ្មីនេះ នោះ realme គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។
សង្ក្រាន្តឆ្នាំថ្មី ប្រូម៉ូសិន៣ផ្ទួនៗ
realme 5 Pro ដែលមានបំពាក់ទៅដោយបន្ទះឈីប snapdragon 712AIE  ការសាកថ្មល្បឿនលឿន VOOC 3.0 និងកាមេរ៉ា 4 គ្រាប់ 48MP មានតម្លៃត្រឹមតែ 249ដុល្លារតែប៉ុណ្ណោះ  ហើយសម្រាប់ការជាវ realme 5 pro ឥឡូវនេះនឹងមានទទួលបានកាដូ កាបូបស្ពាយចំហៀង realme មួយទៀតផង។ហើយសម្រាប់ realme 5 ដែលបំពាក់ដោយបន្ទះឈីប snapdragon 665AIE គឺលក់ក្នុងតម្លៃត្រឹមតែ 179 ដុល្លារតែប៉ុណ្ណោះ ។ ដោយមានបំពាក់នូវកាមេរ៉ា AI ក្រោយ 4 គ្រាប់ 12MP និងថាមពលថ្ម5000mAh នាំជូនលោកអ្នកនូវបទពិសោធន៍និងការកំសាន្តដ៏អស្ចារ្យ។ ហើយសម្រាប់ការជាវ realme 5 ឥឡូវនេះនឹងមានទទួលបានកាដូ កាសត្រចៀកប្លូធូស មួយទៀតផង។ realme 5 ជាជម្រើសដ៏ល្អសម្រាប់អ្នក។ហើយសម្រាប់ realme 5i ក៏មានប្រូម៉ូសិនផងដែរ ដោយជាវ realme 5i ឥឡូវនេះនឹងមានការថែមជូនអាវយឺតដ៏ស្រស់ស្អាតមួយភ្លាម​ ។ realme 5i បំពាក់ដោយថាមពលថ្ម 5000mAhជាមួយនឹងបន្ទះឈីប snapdragon 665AIE ។ realme 5i គឺជាស្មាតហ្វូនកំរិតថវិកា ជាជម្រើសដ៏សាកសមសម្រាប់បងប្អូនដែលមានកំរិតថវិកាសមរម្យ៕សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រខាងក្រោម៖https://www.facebook.com/realmeCambodia/posts/243356820394441តោះ​ ! ចាប់ផ្តើមថ្មីសម្រាប់ឆ្នាំថ្មីទាំងអស់គ្នា !
សង្ក្រាន្តឆ្នាំថ្មី ប្រូម៉ូសិន៣ផ្ទួនៗ