អ្នកចូលចិត្ត​ញ៉ាំតៅហ៊ូ នឹងបានគុណប្រយោជន៍ទាំងនេះ​ចំពោះ​សុខភាព!

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១០:៣៣
តៅហ៊ូ ​គឺ​ធ្វើ​ពីសណ្តែកសៀង​មាន​កាឡូរីទាប និង​មិនមាន​ជាតិ Gluten។ តៅហ៊ូ​សំបូរ​ដោយ​ជាតិដែក និងកាល់ស្យូម ជាពិសេស​ប្រូតេអ៊ីន​សម្រាប់​អ្នក​តម​សាច់។ ក្រៅពីនេះ​ តៅហ៊ូ​មាន​សារធាតុ isoflavones ដែល​អាច​ការពារ​ជំងឺ​មហារីក ជំងឺ​បេះដូង និងជំងឺពុកឆ្អឹង។សារធាតុចិញ្ចឹម​របស់​តៅហ៊ូតៅហ៊ូ​មួយ​ដុំ ១២២ក្រាម​មាន​៖
- ១៧៧កាឡូរី
- កាបូអ៊ីដ្រាត ៥,៣៦ក្រាម
- ជាតិខ្លាញ់ ១២,១៩ក្រាម
- ប្រូតេអ៊ីន ១៥,៥៧ក្រាម
- កាល់ស្យូម ៤២១មីល្លិក្រាម
- ម៉ាញ៉េស្យូម ៦៥មីល្លិក្រាម
- ជាតិដែក ៣,៣៥មីល្លិក្រាម
- ផូស្វ័រ ២៨២មីល្លិក្រាម
- ប៉ូតាស្យូម ១៧៨មីល្លិក្រាម
- ស័ង្កសី ២មីល្លិក្រាម
- Folate ២៧មីក្រូក្រាម។ផលប្រយោជន៍​របស់​តៅហ៊ូ​១. ជំងឺ​បេះដូងសារធាតុ isoflavines នៅ​ក្នុង​សណ្តែកសៀង​អាច​ជួយ​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ LDL ទោះបីជា​មិន​បាន​ជួយ​បង្កើន​កម្រិត​ខ្លាញ់ល្អ HDLក៏​ដោយ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​សណ្តែក​សៀង​អាច​កាត់បន្ថយ​ហានិភ័យ​កត្តា​បង្ក​ជំងឺ​បេះដូង​មានដូចជា​ការលើស​ទម្ងន់ និង​កម្រិត​កូលេស្តេរ៉ូល។ FDA របស់​សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា​ការ​ទទួល​បាន​យ៉ាងតិច​២៥ក្រាម​នៃ​ប្រូតេអ៊ីន​សណ្តែក​ក្នុង​មួយ​ថ្ងៃ​អាច​មាន​ឥទ្ធិពល​ល្អដល់​កម្រិត​កូលេស្តេរ៉ូល។
បន្ថែម​ពី​នេះ​ទៀត​ការ​ញ៉ាំ​តៅហ៊ូ​ជំនួស​ឲ្យ​សាច់​អាច​ជួយ​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ LDL ដែល​នេះ​បន្ថយ​ហានិភ័យ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) និង​លើស​សម្ពាធឈាម។២. ជំងឺ​មហារីក​សុដន់ការ​សិក្សា​ជា​ច្រើន​បាន​លើកឡើងថា​សារធាតុប្រឆាំង​អុកស៊ីតកម្ម genistein នៅ​ក្នុង​សណ្តែកសៀង​អាច​ទប់​មិន​ឲ្យ​កោសិកា​មហារីក​លូតលាស់​បាន។ ប៉ុន្តែ​ការសិក្សា​ពីមុន​បាន​លើក​ឡើង​ពី​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​សណ្តែកសៀង​ក្រោយ​ពី​រក​ឃើញ​មាន​ជំងឺ​មហារីក​សុដន់ ព្រោះ​តែ​សារធាតុ isoflavone មាន​លក្ខណៈ​គីមី​ស្រដៀង​នឹង​អ៊ឺស្ត្រូហ្សែន ហើយ​កម្រិត​អ៊ឺស្ត្រូហ្សែន​ខ្ពស់​អាច​បង្កើន​ហានិភ័យ​មហារីក​សុដន់។ ប៉ុន្តែ​ការ​ញ៉ាំ​កម្រិត​តិចតួច ឬ​តិចជាង​២ដង​ក្នុង​មួយ​ថ្ងៃ​គឺ​មិន​មាន​ប៉ះពាល់​ដល់​ការ​លូតលាស់​កោសិកា​មហារីក ឬ​ហានិភ័យ​នៃ​ការ​កើត​​ជំងឺ​មហារីក​សុដន់។
ផ្ទុយ​ទៅ​វិញ មាន​ភស្តុតាង​ផ្សេងទៀតបង្ហាញ​ថា​ការ​ញ៉ាំ​សណ្តែក​សៀង​រាល់ថ្ងៃ​អាច​បន្ថយ​ការ​កើត​ឡើង​វិញ​នៃ​ជំងឺ​មហារីក​សុដន់។ សម្រាប់​អ្នក​ជា​ពី​មហារីកសុដន់​គឺ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ណែនាំ​ឲ្យ​ញ៉ាំ​សណ្តែកសៀង​ទេ។ ដូចនេះ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ចាប់ផ្តើម​បញ្ចូល​សណ្តែកសៀង​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។៣. ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​ភាគ​ច្រើន​អាច​នឹង​មាន​ជំងឺ​លើ​តម្រង​នោម​ដែល​ធ្វើ​អោយ រាង​កាយ​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​តាម​ទឹក​នោម​យ៉ាង​ច្រើន។ ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ញ៉ាំ​​ប្រូតេអ៊ីន​សណ្តែកសៀង​គឺ​បញ្ចេញ​ប្រូតេអ៊ីន​ទៅ​ក្នុង​ទឹកនោម​តិច​ជាង​អ្នក​ញ៉ាំ​ប្រូតេអ៊ីន​សាច់។ ដូចនេះ​សណ្តែក​សៀង​មាន​ប្រយោជន៍​ដល់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២។៤. ជួយ​តម្រងនោមប្រូតេអ៊ីន​ក្នុង​សណ្តែកសៀង​អាច​ជួយ​ដល់​ដំណើរការ​តម្រងនោម និង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ជំងឺតម្រងនោម​កំពុង​ព្យាបាល​ដោយ​លាងឈាម ឬ​ប្តូរ​តម្រងនោម។ ការ​វិភាគ​មួយ​បាន​បង្ហាញ​ថា​សណ្តែក​សៀង​អាច​មាន​ផល​ប៉ះពាល់​វិជ្ជមាន​ទៅ​លើ​ biomarker (កម្រិតជំងឺ) របស់​អ្នក​​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ។ នេះ​អាច​មក​ពី​ប្រូតេអ៊ីន​នៅ​ក្នុង​សណ្តែកសៀង​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​កម្រិត​លីពីត​នៅ​ក្នុង​ឈាម។៥. ជំងឺ​ពុកឆ្អឹងសារធាតុ isoflavones អាច​ជួយ​កាត់បន្ថយ​ការ​ពុកឆ្អឹង និង​បង្កើន​ជាតិរ៉ែ​ក្នុង​ឆ្អឹង ជាពិសេសសម្រាប់​ស្ត្រី​អស់​រដូវ។៦. ជំងឺ​ខួរក្បាល​ទាក់ទង​នឹង​អាយុការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​នៅ​តំបន់​ដែល​មនុស្ស​ញ៉ាំ​សណ្តែកសៀង​ច្រើន​គឺ​មាន​ភាគរយ​តិច​ក្នុង​ការ​កើត​មាន​ជំងឺ​ខួរក្បាល​ទាក់ទង​នឹង​អាយុ។ ការសិក្សា​នៅ​ឆ្នាំ​២០១៧​បាន​លើកឡើង​ថា​សណ្តែកសៀង​អាច​ជួយអ្នក​មាន​ជំងឺ​ភ្លេចភ្លាំង​ដោយ​សារ​សារធាតុ lecithin។ សារធាតុ​នេះ​ជួយ​រាងកាយ​ផលិត​អាស៊ីតphosphatidic និង phosphatidylserine ដែល​អាស៊ីត​ទាំង​ពីរ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​របស់​ណឺរ៉ូន។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet