ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល និងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត!

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១០:៥១
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន TSNR Distribution Co., Ltd​ ជាក្រុមហ៊ុនចែកចាយផលិតផល LION ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ (ថៃ-ជប៉ុន) បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល ព្រមជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ជូនទៅមន្ទីរពេទ្យចំនួនពីរ ដែលរួមមានមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅក្នុងកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះថា 3L (Life. Love. Laugh) ជាលើកទី៥។
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) លើកទី៥នេះ គឺមានបំណងដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា​ ក្នុងការដោះស្រាយបញ្ហា សម្ភារៈ បរិក្ខារពេទ្យនានា​ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាតទូទាំងសកលលោក។ យើងខ្ញុំសង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា រួមជាមួយនឹងប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺអាចឆ្លងផុតនូវស្ថានភាពលំបាកនេះក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ។
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រួមគ្នាប្រយុទ្ធប្រឆាំង កូវីដ១៩! សូមគោរពតាមលក្ខខណ្ឌ និងគោលការណ៍របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅតាមតំបន់របស់អ្នក។ សូមរក្សាដៃរបស់អ្នកឲ្យស្អាតជានិច្ច ជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ព្រមទាំងកុំភ្លេចពាក់ម៉ាស។ ថែរក្សាខ្លួនអ្នក គឺបានន័យថាថែរក្សាគ្រួសារជាទីស្រឡាញ់ និងសង្គមរបស់អ្នក៕
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ