ដោយសារមូលហេតុទាំងនេះ ទើបតារា​កូរ៉េល្បីៗទាំងប៉ុន្មាន​រូប​នេះ ​មិនសូវចុះសម្រុង​នឹងគ្នា​ពេលស្គាល់គ្នាដំបូងៗ

កូរ៉េខាងត្បូង៖ ដូចគេតែងនិយាយថា មនុស្សកាន់តែជិតស្និទ្ធិនឹងគ្នា កាន់តែមានឱកាសច្រើនក្នុងការមានជម្លោះនឹងគ្នា ដូច្នេះហើយ ជម្លោះក្នុងរង្វង់សិល្បៈ ជាពិសេសរវាងតារារួមក្រុម គឺជារឿងធម្មតាទៅហើយ។ ខាងក្រោមនេះ គឺជាតារាចម្រៀងកូរ៉េល្បីៗ ចំនួន៦គូ ដែលមិនសូវចុះសម្រុងនឹងគ្នានៅពេលស្គាល់គ្នាដំបូង ដោយសារមូលហេតុបែបនេះ៖១. Key និង Minho (ក្រុម Shinee)ដោយសារ Minho គឺជាតារាប្រុសដំបូងគេ ដែលបានឈានជើងចូលក្នុងផលិតកម្ម SM Entertainment ដូច្នេះ តារាប្រុសរូបនេះដឹងច្បាស់ពីវិន័យ និងភាពតឹងរ៉ឹងរបស់ផលិតកម្ម។ ជម្លោះកើតឡើងដោយសារ Minho ប្រាប់ឲ្យ Key ធ្វើខ្លួនឲ្យបានល្អ ប៉ុន្តែ Key មិនចូលចិត្តឲ្យអ្នកដទៃបញ្ជាខ្លួន។
Key និង Minho
២. Kai និង D.O (ក្រុម EXO)នៅពេលដែល D.O ចូលជាសមាជិកក្រុមដំបូង គាត់មិនបានធ្វើការបង្ហាញខ្លួនឲ្យល្អទៅកាន់សមាជិកដទៃឡើយ ជាពិសេសតាមរយៈកែវភ្នែករបស់តារាប្រុសរូបនេះ។ Kai គិតថា D.O មិនចូលចិត្តខ្លួន ព្រោះ D.O បានសម្លក់ខ្លួនរហូត នៅពេលជួបគ្នាដំបូង។
Kai និង D.O (
៣. Moonbyul និង Solar (ក្រុម MAMAMOO) អ្នកទាំងពីរមានជម្លោះបន្តិចបន្ដួចនៅពេលជួបគ្នាដំបូង ដោយសារ Solar គិតថា Moonbyul ធ្វើជាមិនអើពើនឹងនាងខ្លាំងពេក។
Moonbyul និង Solar
៤. Kyuhyun និងសមាជិកក្រុម Super Junior ទាំងអស់Kyuhyun គឺជាសមាជិកចុងក្រោយគេ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងក្រុម ក្រោយពេលដែលក្រុមនេះចាប់ផ្ដើមបាន៦ខែ។ សមាជិកទាំងអស់មិនដឹងថាត្រូវប្រតិកម្មយ៉ាងណាចំពោះការដាក់បញ្ចូលសមាជិកថ្មីនេះឡើយ ហើយពួកគេបានប្រាប់ឲ្យ Kyuhyun ដេកនៅទីណាក៏បាន ក្នុងអាផាតមិនរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ Kyuhyun ត្រូវបានសមាជិកក្រុមស្ដីបន្ទោសរហូតដល់ទៅពីរដង ជាពិសេសពេលដែលតារាប្រុសរូបនេះ ណែនាំខ្លួនជាលើកដំបូង។
ក្រុម Super Junior
Kyuhyun
៥. Woohyun និង Sunggyu (ក្រុម INFINITE)អ្នកទាំងពីរមានជម្លោះបន្តិចបន្តួច នៅពេលជួបគ្នាដំបូង ប៉ុន្តែក្រោយមក បានត្រូវគ្នាវិញ ដោយសារ Woohyun បានសុំទោស Sunggyu ភ្លាមៗ។
Woohyun និង Sunggyu
៦. I.M និងសមាជិកក្រុម Monsta Xក្រុម Monsta X ត្រូវបានបង្កើតឡើងតាមរយៈកម្មវិធី NO MERCY។ I.M ត្រូវបានបន្ថែមចូលទៅក្នុងកម្មវិធីនេះក្រោយគេ ប៉ុន្តែតារារូបនេះមិនបានបង្ហាញការស្វាគមន៍លើកដំបូងដ៏ល្អទៅកាន់សមាជិកដទៃទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះ I.M ត្រូវគេជម្រុះចេញពីកម្មវិធីនេះទៀតផង៕
I.M