ចុមម៉េចចឹង! Reus ប្រាប់មិត្តរួមក្រុមឆ្នើមម្នាក់នេះ ថាឲ្យបដិសេធផ្លាស់ទៅ Man UTD ព្រោះតែហេតុផលនេះ

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១៥:០០
អាល្លឺម៉ង់៖ កីឡាករជម្រើសជាតិអាល្លឺម៉ង់ Marco Reus បានប្រាប់ទៅកាន់មិត្តរួមក្រុមរបស់គេ Jadon Sancho គួរតែបន្តស្នាក់នៅ និងបន្តអាជីពរបស់ខ្លួនជាមួយក្លិបយក្សប្រចាំក្របខណ្ឌ Bundesliga គឺ Borussia Dortmund។
កីឡាករ Jadon Sancho
ក្រោយបង្ហាញទម្រង់លេងយ៉ាងលេចធ្លោឲ្យ Dortmund នៅរដូវកាលនេះ Sancho មានព័ត៌មានលេចឭមកជាច្រើនជុំវិញទំនាក់ទំនងនឹងការផ្លាស់ទៅចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវកាលក្រោយ។ យ៉ាងណាមិញ កីឡាករចាស់វស្សាប្រចាំ Dortmund ខ្សែបម្រើប្រយុទ្ធ Reus បានប្រាប់កីឡាករជម្រើសជាតិអង់គ្លេសគួរតែបន្តស្នាក់នៅកីឡដ្ឋាន Westfalenstadion ជាបន្តទៀត។
កីឡាករ Jadon Sancho និង Marco Reus
ថ្លែងប្រាប់សារព័ត៌មាន Reus បានប្រាប់ឲ្យដឹងថា៖
កីឡាករ Marco Reus
គួរឲ្យដឹងដែរថា បច្ចុប្បន្ន Sancho នៅសល់កុងត្រា២ឆ្នាំទៀតជាមួយ Dortmund ដែលទាមទារតម្លៃខ្លួនសម្រាប់កីឡាករវ័យ២០ឆ្នាំម្នាក់នេះលើស១០០លានផោន ខណៈ Man UTD កំពុងតែតាមប្រមាញ់ជាខ្លាំង៕