ដំណឹងសោកសៅ! វីរបុរសក្លិប At. Madrid ម្នាក់បានទទួលមរណភាពកាលពីម្សិលមិញនេះ ដោយសារជំងឺ Covid-19

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១៥:៤២
បរទេស៖ វីរបុរសក្លិប Atletico Madrid លោក Miguel Jones បានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ ដោយសារជំងឺ Covid-19។ លោក Miguel ជាអតីតខ្សែបម្រើដ៏លេចធ្លោ១រូប របស់ក្រុម At. Madrid ពោលក្នុងចន្លោះពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៧ លោកបង្ហាញខ្លួនឲ្យក្លិបយក្សអេស្ប៉ាញ បានចំនួន ១២៩ប្រកួត ក្នុងនោះលោក រកបាន៥០គ្រាប់។មិនត្រឹមតែប៉ុណ្ណោះ លោកធ្លាប់ជួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid លើកពានរង្វាន់ធំៗជាច្រើនរួមមាន ពាន UEFA Cup ១ដង ពាន La Liga ១ដង និង ពាន Copa del Rey ចំនួន៣ដង។
លោកMiguel Jones
បើយោងតាមរបាយការណ៍របស់កាសែតអេស្ប៉ាញ Marca មុនពេលដែល លោក Miguel ចែកឋាន លោកមានផ្ទុកជំងឺមហារីកស្រាប់ ខណៈពេលដែលលោក បានឆ្លងជំងឺ Covid-19 ទៀត ដែលនេះបានធ្វើឲ្យសុខភាពរបស់លោក កាន់តែមានភាពទ្រុឌទ្រោម។យ៉ាងណាមិញ ដោយសារមិនអាចទប់ទល់នឹងជំងឺដ៏កាចសាហាវទាំងពីរនេះ ក្នុងពេលតែមួយ គួបផ្សំជាមួយវ័យជរាថែមទៀតនោះ លោកក៏បានលាចាកលោក កាលពីរសៀលថ្ងៃពុធម្សិលមិញនេះ។
លោក Miguel Jones
ជុំវិញការស្លាប់របស់លោក Miguel ក្លិប At. Madrid បានបង្ហោះសារកាន់ទុក្ខយ៉ាងក្រៀមក្រំមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖