ម៉ាក់ប៉ាស្អាត រឿងអីកូនមិនស្អាត! កូនស្រី នី រតនា ទើបកើតប៉ុន្មានខែ មុខមាត់គួរឲ្យក្នាញ់ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ ពីតារាចម្រៀងប្រុស លោក នី រតនា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ នៅក្នុងបទចម្រៀងដ៏ពេញនិយមជាច្រើន ផងដែរ។យ៉ាងណាមិញ ងាកមកមើលពីជីវិត នៅក្នុងក្រុមគ្រួសាររបស់លោកវិញ ឃើញថា កាលពីពេលកន្លងទៅនេះ តារាប្រុសរូបនេះ ក៏បានក្លាយជាឳពុកគេ ដោយភរិយារបស់លោក បានសម្រាល បានកូនស្រីគួរឲ្យក្នាញ់ម្នាក់ ដែលមានឈ្មោះយ៉ាងពីរោះថា នីវណ្ណ មែលឡានី ហៅ មែល (Mel) ថែមទៀតផង។លើសពីនេះទៅទៀត ថ្មីៗនេះ លោក ស្រាប់តែបានបង្ហាញវីដេអូ ដែលភរិយារបស់លោក បានច្រៀងបំពេរកូនស្រី ជាភាសាអង់គ្លេស បានយ៉ាងល្អ ដែលធ្វើកូនស្រីរបស់លោក គេងលក់បានយ៉ាងស្កប់ស្កល់ផងដែរ ជាពិសេសនោះគឺ នៅក្នុងវីដេអូ មួយនេះ ថែមទាំងបានបង្ហាញឲ្យឃើញពី មុខមាត់កូនស្រីរបស់អ្នកទាំងពីរយ៉ាងច្បាស់ៗ ដែលមើលទៅគឺពិតជាស្អាត និងគួរឲ្យស្រលាញ់យ៉ាងខ្លាំង ផងដែរ​៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖
លោក នី រតនា
លោក នី រតនា និង ភរិយា
លោក នី រតនា និង កូនស្រី
លោក នី រតនា​ និង គ្រួសារ
លោក នី រតនា​ និង គ្រួសារ
មុខមាត់កូនស្រី របស់ លោក នី រតនា​ និង ភរិយា
មុខមាត់កូនស្រី របស់ លោក នី រតនា​ និង ភរិយា
មុខមាត់កូនស្រី របស់ លោក នី រតនា​ និង ភរិយា