មិនមែនចេះតែបង្ហោះៗនោះទេ! មុនពេលបង្ហោះរូបស៊ែលហ្វីម្ដងៗ Jennie BLACKPINK ត្រូវធ្វើរឿងនេះសិន

កូរ៉េខាងត្បូង៖ ហ្វេនៗដែលនិយមគាំទ្រតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ Jennie ជាសមាជិកក្រុម BLACKPINK ច្បាស់ជាដឹងហើយថា Jennie គឺជារាជិនីស៊ែលហ្វី ព្រោះរូបភាពស៊ែលហ្វីដែលតារាស្រីរូបនេះបង្ហោះម្ដងៗ គឺសុទ្ធសឹងតែស្រស់ស្អាតខ្លាំង និងមានស្ទីលថ្មីៗរហូត មិនធ្វើឲ្យអ្នកគាំទ្រធុញទ្រាន់នោះឡើយ។ប៉ុន្តែអ្វីដែលសំខាន់ មិនមែន Jennie ថតរូបមួយប៉ុស្តិ៍ហើយបង្ហោះបាននោះទេ។ Jennie បានបង្ហើបថា នាងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចទទួលបានរូបភាពដ៏ល្អឥតខ្ចោះ សក្តិសមនឹងឈ្មោះជារាជិនីស៊ែលហ្វីបាន។ក្នុងនោះ Jennie បានចាត់ទុកខ្លួនឯងថាជាប្រភេទមនុស្ស "ថត១០០ប៉ុស្តិ៍ បង្ហោះ១ប៉ុស្តិ៍" ព្រោះជាទូទៅ នាងត្រូវថតរូបស៊ែលហ្វីជាច្រើនមែនទែន ទើបនាងរើសតាមក្រោយ ថាគួរបង្ហោះរូបមួយណា។ ហ្វេនៗពេលដែលបានឮបែបនេះ បានសម្ដែងនូវការកោតសរសើរ តែក៏ហួសចិត្តដូចគ្នាចំពោះការខិតខំសម្រិតសម្រាំងរូបភាពស៊ែលហ្វី ដ៏ល្អឥតខ្ចោះរបស់ Jennie ដើម្បីទទួលបាននូវអ្វីដ៏ល្អបំផុតទុកសម្រាប់យកមកបង្អួតអ្នកគាំទ្របែបនេះ៕
Jennie BLACKPINK
Jennie BLACKPINK
រូបស៊ែលហ្វីយ៉ាងច្រើនរបស់ Jennie BLACKPINK
Jennie BLACKPINK
Jennie BLACKPINK