អបអរសាទរអតិថិជនមហាសំណាង 8 រូបចុងក្រោយ ដែលឈ្នះមហារង្វាន់ពីកាល់តិច!

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១៦:០១
ភ្នំពេញ៖ បន្ទាប់ពីរកឃើញអ្នកឈ្នះរង្វាន់នៅក្នុងការចាប់រង្វាន់ចុងក្រោយលើកទី3 នៃកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ពីកាល់តិចកាលពីថ្ងៃទី 05 ខែមេសា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះនៅក្នុងកម្មវិធី A1 Concert ស្ថានីយទូរទស្សន៍ MYTV អ្នកឈ្នះរង្វាន់ទាំងអស់បានមកទទួលរង្វាន់របស់ពួកគាត់ នៅក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃទី 09 ខែមេសា ឆ្នាំ 2020  នៅស្ថានីយប្រេងឥន្ធនៈកាល់តិច​សាខាពេទ្យលោកសង្ឃ។ រង្វាន់ទាំងអស់ត្រូវបានប្រគល់ជូនអតិថិជនដោយលោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត។ អ្នកឈ្នះរង្វាន់ទាំង 8 រូបមានដូចជាឈ្មោះ ងួន គីមឡេន នៅរាជធានីភ្នំពេញ លេខគូប៉ុន 2020400 ឈ្នះមហារង្វាន់ រថយន្តស៊េរីទំនើប Toyota Rush 2020។ ហ៊ុន ប៉ាវ នៅរាជធានីភ្នំពេញ លេខគូប៉ុន 0590748 ឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 Pro។ ហេង រ៉ានី នៅខេត្តសៀមរាប លេខគូប៉ុន 2867425, ងួន ចាន់ដារ៉ា នៅខេត្តព្រះសីហនុ លេខគូប៉ុន 0889198 និង ជា សុធា នៅខេត្តសៀមរាប លេខគូប៉ុន 2054203 ឈ្នះរង្វាន់ម៉ាស៊ីនបោកគក់ម៉ាក LG ម្នាក់មួយរង្វាន់។ ឃុត សុមនៈ នៅរាជធានីភ្នំពេញ លេខគូប៉ុន 3547882, អែល វ៉ាន់ នៅខេត្តសៀមរាប លេខគូប៉ុន 3632436 និង ចិច យេន នៅខេត្តសៀមរាប លេខគូប៉ុន 0778871 ឈ្នះរង្វាន់ទូរទស្សន៍ម៉ាក LG ម្នាក់មួយរង្វាន់ផងដែរ។
អ្នកឈ្នះរង្វាន់ទាំង 8 រូប ពីកម្មវិធី“ថាមពលដើម្បីឈ្នះរង្វាន់”
ងាយៗដោយគ្រាន់តែចាក់ប្រេងឥន្ធនៈ ដែលមានថាមពលកំណត់ត្រាពិភពលោក Guinness World Record។ អតិថិជនទាំង 8 រូប ពិតជារំភើបរីករាយជាមួយរង្វាន់ដ៏អស្ចារ្យនេះពីកាល់តិច។
កម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ជាចំណែកមួយនៃយុទ្ធនាការ ដើម្បីអបអរសាទរឯតទគ្គកម្មពិភពលោកនៃថាមពលកាល់តិចជាមួយ Techron® ក្នុងកំណត់ត្រាបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ កាលពីថ្ងៃទី14 ខែមីនា ឆ្នាំ 2019 រួមជាមួយនឹងកំពូលជើងឯកប្រណាំងរថយន្តកញ្ញា Natasha Chang ដែលបានធ្វើដំណើរទៅឈៀងរៃក្នុងប្រទេសថៃ និងចាក់ប្រេងឥន្ធនៈកាល់តិចឲ្យរថយន្តដែលមានអាយុ 28 ឆ្នាំ ដើម្បីបើកឡើងភ្នំដែលមានកម្ពស់ដល់ទៅ 1,000 ម៉ែត្រក្នុងថិរវេលាកំណត់ដោយ GUINNESS WORLD RECORDS™ title។ តាមរយៈការផ្តល់ថាមពលឲ្យរថយន្តធម្មតាដើម្បីសម្រេចនូវភាពអស្ចារ្យ ថាមពល Techron® បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ជាប្រេងឥន្ធនៈល្អបំផុតសម្រាប់ការធ្វើដំណើររាល់ថ្ងៃ។ ប្រេងឥន្ធនៈកាល់តិចជាមួយ Techron®  មានរូបមន្តបង្កើតថ្មី គឺសារធាតុ Techron® ដែលត្រូវបានបង្ហាញឲ្យឃើញតាមបែបវិទ្យសាស្ត្រក្នុងការសម្អាត និងការពារម៉ាស៊ីន។ សារធាតុ Techron® មិនត្រឹមតែជួយកម្ចាត់ភាពកខ្វក់ប៉ុណ្ណោះទេ ថែមទាំងជួយការពារមិនឲ្យមានកំណកក្រមរនៅគ្រប់ផ្នែកសំខាន់ៗរបស់ម៉ាស៊ីនយានយន្តលោកអ្នក។ អត្ថប្រយោជន៍នេះហើយ ដែលជួយឲ្យម៉ាស៊ីនយានយន្តរបស់លោកអ្នកដំណើរការល្អបំផុត និងផ្តល់ថាមពលជាអតិបរមាដល់យានយន្តរបស់លោកអ្នក៕
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”