អស់ពីសរសើរដល់វគ្គរិះគន់ម្ដង! Sririta Jensen រងការរិះគន់ ក្រោយពេលធ្វើរឿងបែបនេះ

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីកូនកាត់ Sririta Jensen បានបង្ហោះរូបភាពនៅលើគណនី Instagram ផ្ទាល់ខ្លួន ព្រមជាមួយនឹងអាហារពេញតុ ទំនងជាអាហារដែលតារាស្រីរូបនេះទទួលបានពីសំណាក់ហាងអាហារតាមអនឡាញ ហើយ Sririta ត្រូវធ្វើការផ្សព្វផ្សាយពីផលិតផលអាហារទាំងនោះ ដូចគ្នានឹងតារាផ្សេងទៀតដែរ ដោយហេតុថា ស្របពេលដែលមេរោគកូវីដ១៩ កំពុងរាតត្បាតខ្លាំង ការកុម្ម៉ង់អាហារតាមអនឡាញកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។ ប៉ុន្តែ នៅពេលដែល Sririta Jensen បង្ហោះបែបនេះ ស្រាប់តែមានអ្នកលេងអ៊ិនធឺណែតម្នាក់ចូលខមមិនថា៖ មិនមែនចង់រិះគន់នោះទេ តែអំឡុងពេលនៃការកាក់ខ្លួនក្នុងផ្ទះ តារាៗសម្បូរអាហារបរិភោគពេញផ្ទះ ស្របពេលដែលអ្នកក្រស្ទើររកអាហារហូបគ្មាន នេះបង្ហាញឲ្យឃើញថាសង្គមថៃគ្មានភាពស្មើគ្នាពិតមែន។ បន្ទាប់ពីមានអ្នកខមមិនរិះគន់បែបនេះហើយ ក៏មានអ្នកលេងអ៊ិនធឺណែតជាច្រើននាក់ផ្សេងទៀតចូលទៅឆ្លើយតបថា នេះមិនមែនជាការរិះគន់នោះទេ តែវាគឺជាការពិត ព្រោះសង្គមណា ប្រទេសណាក៏បែបនេះដែរ។ សូមអបអរចំពោះ Sririta ផងដែលមានអាហារបរិភោគគ្រប់គ្រាន់ តែបើអាច ជួយបរិច្ចាគទៅអ្នកក្រីក្រខ្លះផង។រហូតមកទល់នេះ មិនទាន់ឃើញសាមីខ្លួន Sririta Jensen ចេញមកបកស្រាយយ៉ាងណានោះទេ ប៉ុន្តែអ្នកគាំទ្រខ្លះបានលើកឡើងថា Sririta Jensen និងស្វាមីក៏បានបរិច្ចាគទឹកប្រាក់ និងសម្ភារៈពេទ្យដើម្បីជួយសង្គមច្រើនដែរ ដូច្នេះមិនគួររិះគន់នាងត្រឹមរឿងកំប៉ិកកំប៉ុកបែបនេះទេ៕
រូបថតរបស់ Sririta ដែលរងការរិះគន់
Sririta Jensen
Sririta Jensen
Sririta Jensen និងស្វាមី