ចិត្តល្អណាស់! Covid-19កំពុងផ្ទះ Luke Mabbott បានឲ្យបុគ្គលិកពេទ្យ NHS ស្នាក់នៅផ្ទះខ្លួន មិនគិតថ្លៃ

បរទេស៖ វីរុសកូរ៉ូណាគឺជាវីរុសមួយប្រភេទ មានប្រភពចេញមកពីទីក្រុងវ៉ូហានប្រទេសចិន ដែលមានជាវីរុសដ៏សែនគ្រោះមួយដែលបានសម្លាប់មនុស្សជាច្រើននាក់រួចមកហើយនៅលើពិភពលោក។ជាការពិតណាស់ដោយសារតែវីរុសនេះហើយ ទើបធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះមនុស្សដែលបានឆ្លងវីរុសជាច្រើននាក់ ត្រូវបានស្លាប់ស្ទើរតែជារៀងរាល់ថ្ងៃ រីឯក្រុមគ្រូពេទ្យវិញគឺរវល់ស្ទើរតែគ្មានពេលសម្រាក ដោយសារត្រូវនៅព្យាបាលអ្នកជំងឺ ដែលបានឆ្លងវីរុសកូវីដ-១៩ ជាងនេះទៅទៀតក្រុមគ្រូពេទ្យទាំងនេះពិបាកក្នុងការរកកន្លែងស្នាក់នៅ ដោយសារពួកគេមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ក្នុងអំឡុងពេលមួយរយៈនេះ ដោយសារខ្លាចចម្លងវីរុសទៅកាន់គ្រួសារក្នុងករណីដែលពួកគេឆ្លងពីអ្នកជំងឺណាម្នាក់ដោយចៃដន្យ។ជាក់ស្តែងដោយសារមើលឃើញពីទុក្ខលំបាកអស់ទាំងនេះហើយ ទើបបានជាតារាសម្តែង Luke Mabbott មិនបានឈរ ​ឱបដៃមើលឡើយ ដោយគាត់ បានអនុញ្ញាតឲ្យបុគ្គលិកពេទ្យមួយចំនួនស្នាក់ផ្ទះគាត់ដោយមិនគិតថ្លៃមួយសេនឡើយ ដោយគាត់សុខចិត្តទៅគេងផ្ទះបងប្អូនគាត់មួយរយៈសិន។ក្រោយពីតារាប្រុសរូបនេះបានធ្វើរឿងដ៏គួរឲ្យគោរពនេះមក ធ្វើឲ្យហ្វេនជាច្រើននាក់បាននាំគ្នាសរសើរ Luke Mabbott មិនដាច់ពីមាត់ថា ក្រៅពីមានរូបរាងសង្ហារហើយ ថែមទាំងចិត្តសណ្តោសប្រណីទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖
Luke Mabbottនិង មិត្តស្រី
Luke Mabbott
Luke Mabbott
Luke Mabbott