នេះជាសកម្មភាព ត្រួតពិនិត្យតាមច្រកចេញចូល នៅភ្នំពេញ លើការដាក់កំហិត ធ្វើដំណើរក្នុងប្រទេស យប់មិញ

  • សុក្រ ១០ មេសា, ២០២០ ០៩:០១
ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ប្រទេសកម្ពុជា បានចេញបទបញ្ជា ពីការទប់ស្កាត់ជាមួយជំងឺឆ្លងCovid-19 ដោយធ្វើការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ចាប់ពីវេលាម៉ោង ២៤:០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង ២៤:០០ ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២០។នៅក្នុងនោះដែរ នៅផេកផ្លូវការ របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនូវរូបភាព ទាក់ទងនឹងការត្រួតពិនិត្យ តាមបណ្តាច្រកចេញចូលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិតលេីការធ្វេីដំណេីរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺCovid-19។ជាពិសេស ក៏មានវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យដោយផ្ទាល់ តាមច្រកចេញចូល សំខាន់ៗ នៅក្នុងទីក្រុងភ្នំពេញ ដែលដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីយប់មិញ មានការធ្លាក់ភ្លៀងយ៉ាងជោគជាំយ៉ាងខ្លាំង តែលោកឧត្តមសេនីយ៍ឯក ស ថេត នៅតែបំពេញកាតព្វកិច្ច យ៉ាងមមាញឹកបំផុត ក្នុងការទប់ស្កាត់ ការឆ្លងរាតត្បាត នូវជំងឺដ៏កាចសាហាចមួយនេះ៕នេះជារូបភាពដែល ផេកផ្លូវការ របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះ៖រូបភាពពី៖ ស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ការត្រួតពិនិត្យតាមច្រកចេញចូល លើការដាក់កំហិត លើការដំណើរក្នុងប្រទេស