លេចឮច្រើនពេក Messi ចេញមុខបញ្ជាក់ច្បាស់ៗថា គេនឹងមិនផ្លាស់ទៅក្លិបមួយនេះទេ នៅទីផ្សារខាងមុខ

  • សុក្រ ១០ មេសា, ២០២០ ០៨:៥៥
អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Lionel Messi បានច្រានចោលជុំវិញដំណឹងដែលលេចឮមកថា គេអាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ទៅចូលរួមជាមួយ Inter Milan នៅទីផ្សាររដូវក្ដៅខាងមុខ។
កីឡាករ Lionel Messi
នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ម្ចាស់ពាន Ballon d’Or ៦លើក Messi មានដំណឹង និងព័ត៌មានលេចឭមកថាទំនងនឹងអាចផ្លាស់ទៅកាន់កីឡដ្ឋាន San Siro ខណៈប្រធានក្លិប Inter Milan លោក Massimo Moratti ក៏បានបង្ហាញអំពីចេតនាក្នុងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនផងដែរ។ យ៉ាងណាមិញ Messi ខ្លួនឯងផ្ទាល់បានចេញមុខនៅលើបណ្ដាញសង្គមបដិសេធចំពោះការទៅចូលរួមជាមួយក្រុមរបស់លោក Antonio Conte ដោយបានចូលទៅ Comment នៅលើការបង្ហោះរបស់ TNT Sport ក្នុង Twitter ថា “កុហកលេខ១”
កីឡាករ Lionel Messi
គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេង កីឡាករ Lionel Messi រកបានគ្រាប់បាល់ ៦២៧គ្រាប់ហើយ ពីការបង្ហាញខ្លួន ៧១៨ប្រកួត គិតចាប់តាំងពីត្រូវបានដំឡើងមកកាន់ក្រុមធំរបស់ក្លិបអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ២០០៤៕