ឆ្លងកាត់ពីខណ្ឌមួយ ទៅខណ្ឌមួយ នៅក្នុងភ្នំពេញ មិនមានការហាមឃាត់ឡើយ

  • សុក្រ ១០ មេសា, ២០២០ ០៩:១៧
ភ្នំពេញ៖ ថ្វីត្បិតតែមានការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 ប៉ុន្តែ កាលពីថ្ងៃទី ៩ ខែមេសា​ ឆ្នាំ ២០២០ យោងតាមសេចក្ដីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ការធ្វើដំណើរ ឬ ដឹកជញ្ជូន​ទំនិញ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយ ទីភូមិមួយ ពីសង្កាត់មួយ ទៅ សង្កាត់មួយ ពីខណ្ឌមួយ  ទៅខណ្ឌមួយ ដោយសេរី គ្មានការហាមឃាត់ឡើយ៕បើចង់ជ្រាបច្បាស់ សូមអានខ្លឹមសារលម្អិត ពីសេចក្ដីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ ខាងក្រោម៖
សេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ