អបអរសាទរ! ទីបំផុត ញ៉ែម សុគន្ធ និងភរិយា បានឃើញមុខកូនដំបូងហើយ គួរឲ្យក្នាញ់ណាស់

 ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយពី លោក​ ញ៉ែម សុគន្ធ ដែលជាតារាសម្ដែងប្រុស និងជាពិធីករ ដ៏ពេញនិយមមួយរូប ថែមទាំងបានឆាបយកបេះដូង បានពីហ្វេនៗជាច្រើន ដោយសារតែរូបសម្បត្តិខ្ពស់សង្ហា។មួយរយៈចុងក្រោយនេះ តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតស្នេហាដ៏មានសុភមង្គលជាមួយភរិយាស្រស់ស្អាត ព្រមទាំងកំពុងពរពោះកូនក្នុងផ្ទៃទៀតផង ជាហេតុធ្វើឲ្យរូបលោក និងភរិយា អន្ទះសារចង់ឃើញមុខ កូនដំបូងខ្លាំងណាស់។មិនយូរប៉ុន្មាន នាថ្ងៃនេះដែរ ជាថ្ងៃសិរីមង្គលបំផុត ដែលភរិយារបស់ ញ៉ែម សុគន្ធ បានសម្រាលកូនដោយសុវត្ថិភាពហើយ។ជាងនេះទៅទៀត គេឃើញថា មុខមាត់កូនរបស់ តារាប្រុសរូបនេះ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ណាស់ ព្រមទាំង មានច្រមុះ និងចង្ការកាត់តាម ប៉ាៗបេះបិទ។ក្រោយពីឃើញបែបនេះភ្លាម មានហ្វេនៗជាច្រើន បានសម្ដែងភាពអបអរសាទរ និងបញ្ចេញមតិសរសើរពី មុខមាត់កូនរបស់លោកគ្រប់គ្នា៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា ក្រោយពេលសម្រាល
ភរិយា ញ៉ែម សុគន្ធ និងកូនដំបូង
កូនដំបូង ញ៉ែម សុគន្ធ និងភរិយា