​សោកស្តាយ! គ្រូពេទ្យអ៊ីតាលី​លើសពី ១០០នាក់ហើយ ដែល​បានស្លាប់ដោយសារឆ្លងជំងឺកូវីត១៩

  • សុក្រ ១០ មេសា, ២០២០ ០៩:២៩
រ៉ូម៖ អ្នកនាំពាក្យសមាគមគ្រូពេទ្យអ៊ីតាលីបាន​ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍​ថា ​យ៉ាងហោចណាស់មានគ្រូពេទ្យអ៊ីតាលី​ចំនួន ១០១ នាក់ បានស្លាប់ដោយសារឆ្លង​ជំងឺកូវីត១៩ ​ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីតាលីដំបូងកាលពីខែកុម្ភៈកន្លងទៅ។
គ្រូពេទ្យអ៊ីតាលី
លោក Filippo Anelli ប្រធានសមាគមគ្រូពេទ្យអ៊ីតាលីបាននិយាយថា៖
គ្រូពេទ្យអ៊ីតាលី
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីក៏បានឱ្យដឹងដែរថា គិលានុបដ្ឋាយិកា និងជំនួយការគិលានុបដ្ឋាយិកា​យ៉ាងហោចណាស់ ៣០ នាក់ ក៏បានស្លាប់ដោយសារឆ្លងជំងឺកូវីត១៩នេះដែរ។
គ្រូពេទ្យអ៊ីតាលី
អ៊ីតាលីគឺជាប្រទេសដែលរងគ្រោះខ្លាំងគឺ​នៅអឺរ៉ុប ហើយរដ្ឋាភិបាលប្រទេសនេះបានប្រកាសឱ្យបិទរាល់សកម្មភាពអាជីវកម្មទាំងអស់កាលពីថ្ងៃទី ១២ ខែមីនា ដោយសារតែវិបត្តិនៃជំងឺឆ្លងកូវីត១៩។ ហើយបើគិតមកត្រឹមថ្ងៃនេះ អ៊ីតាលីមានអ្នកឆ្លងជំងឺសរុប ១៤៣,៦២៦ នាក់ និងអ្នកស្លាប់ចំនួន ១៨,២៧៩ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២៨,៤៧០​ នាក់៕
គ្រូពេទ្យអ៊ីតាលី