ខណៈរាជរដ្ឋាភិបាល បិទផ្លូវពីភ្នំពេញទៅខេត្ត ស្រាប់តែ ជា វណ្ណារិទ្ធ និងគង់ ចាន់ស្រីមុំ ចេញវីដេអូនិយាយបែបនេះ (មានវីដេអូ )

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ ដោយបច្ចុប្បន្នកំពុងតែរីករាលដាលនៅជំងឺវីរុស​ Covid-19 ដែលពេលនេះមានប្រទេសជាច្រើន កំពុងកើនឡើងនៅករណីមានអ្នកឆ្លងនៅជំងឺមួយនេះ។ ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើងផងដែរ ដែលពេលនេះកម្ពុជាមានអ្នកឆ្លងចំនួនសរុបចំនួន ១១៩នាក់ ហើយមានអ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧២ នាក់ និង អ្នកដែលកំពុងសម្រាកព្យាបាល មានជំនួយ ៤៧នាក់ផងដែរ បើតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ខាងរាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសថា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណៃជាតិខ្មែរ ខាងមុខនេះ មិនត្រូវឲ្យមានថ្ងៃឈប់សម្រាកឡើយ ទាំងស្ថាប័ណ្ណរដ្ឋ និង ឯកជន។ ដោយតម្រូវឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ធ្វើការធម្មតា ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺ Covid-19 នេះ មានចំនួនកើនឡើងច្រើនជាងមុន។ លើសពីនេះផងដែរ បើសិនជាជំងឺមួយនេះបាត់ទៅវិញពេលណា នោះខាងរដ្ខាភិបាលនឹងសងថ្ងៃឈប់ សម្រាកជូនវិញចំនួន ៥ ថ្ងៃ ក្នុងពេលវេលាស្របស្របណាមួយ។ ទន្ទឹមជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ ខាងរដ្ឋាភិបាលក៏បានប្រកាសព័ត៌មានថ្មីមួយ ដែលមិនត្រូវឲ្យបុគ្គលណាម្នាក់ ចេញចូលដោយស៊េរីនោះឡើយ ជាពិសេសអ្នកដែលកំពុងស្នាក់នៅភ្នំពេញ មិនតម្រូវឲ្យទៅតាមបណ្ដាខេត្តឡើយ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានសិល្បៈករ សិល្បៈការិនី ២រូបគឺ លោក ជា វណ្ណារិទ្ធ និង អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើវីដេអូមួយសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សានៅសុខភាពឲ្យបានល្អ ជាពិសេសបើមិនមានការចាំបាច់ សូមស្នាក់នៅផ្ទះដើម្បីរក្សាសុខសុវត្ថិភាពរបស់គ្រប់គ្នា។ ហើយអ្នកទាំងពីរក៏បានបន្ថែមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាលដែលបានចេញវិធានការថ្មីមួយនេះ ដើម្បីកុំឲ្យមានចំនួននៃការឆ្លងជំងឺ ​Covid-19 នេះបន្ថែម ហើយក៏សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ អាចគោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាលដែលបានដាក់ ដោយដើម្បីសុខសុវត្ថិភាពខ្លួនឯង និង មនុស្សជាទីស្រលាញ់ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ៕សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 
លោកជា វណ្ណារិទ្ធ
អ្នកនាង គង់ ចាន់ស្រីមុំ
លោកជា វណ្ណារិទ្ធនិង អ្នកនាងគង់ ចាន់ស្រីមុំ
លោកជា វណ្ណារិទ្ធនិង អ្នកនាងគង់ ចាន់ស្រីមុំ