លោកតា ដែលគយគន់មើលព្រះអាទិត្យរៀបលិច ឥឡូវនេះជាសះស្បើយហើយ និងសប្បាយចិត្តដល់ស្រក់ទឹកភ្នែក បន្ទាប់ពីអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ (មានវីដេអូ)

  • សុក្រ ១០ មេសា, ២០២០ ០៩:៤៣
ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានស្គាល់ហើយ ចំពោះលោកតាម្នាក់ឈ្មោះថា Wang Xin វ័យ៨៧ឆ្នាំ មានផ្ទុកវីរុសកូវីដ-១៩ តាម​រយៈរូបថតមួយសន្លឹក ដែលបង្ហាញពីគាត់សម្រាន្តនៅលើគ្រែរុញ គយគន់មើលព្រះអាទិត្យរៀបលិចជាមួយនឹងវេជ្ជបណ្ឌិតម្នាក់កាលពីដើមខែមីនាកន្លងទៅនេះ។ ហើយរូបភាពនោះដែរ បានឆាបឆក់យកបេះដូងមនុស្សរាប់លាននាក់ជុំវិញពិភពលោក ឲ្យមានភាពសោកសៅ និងរំជួលចិត្តផងដែរ។លោកតា Wang ត្រូវបានគេបញ្ជូនមកសម្រាកព្យាបាលវីរុសកូវីដ-១៩ ក្នុងមន្ទីរពេទ្យតាំងពីដើមខែកុម្ភៈមកម៉្លេះ ហើយកាលពីពាក់កណ្ដាលខែមីនា គាត់ក៏បានធ្វើតេស្តរកវីរុសម្ដងទៀត ដោយលទ្ធផលចេញមកគឺអវិជ្ជមាន។ យ៉ាងណាមិញ បន្ទាប់ពីលោកតាជាសះស្បើយ និងមានកម្លាំងក្រោកពីគ្រែបានរួចមក ទើបខាងមន្ទីរពេទ្យអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមេសាម្សិលមិញនេះ។នៅក្នុងវីដេអូឃ្លីបខ្លីមួយបង្ហាញឲ្យឃើញថា លោកតា Wang បានសប្បាយចិត្ត រហូតដល់សម្រក់ទឹកភ្នែក ខណៈពេលដែលគាត់ត្រូវចាកចេញពីមន្ទីរពេទ្យ និងនិយាយទៅកាន់បុគ្គលិកពេទ្យថា៖បើទោះជាលោកតា Wang ជាសះស្បើយយ៉ាងណាក៏ដោយ ក៏គាត់ត្រូវដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិនដែរ មុនឲ្យត្រលប់ទៅផ្ទះវិញ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 
រូបថតលោកតាមួយសន្លឹកនេះដែលល្បីល្បាញពេញបណ្ដាញសង្គម
រូបថតកាលពីពាក់កណ្ដាលខែមីនា
រូបថតកាលពីម្សិលមិញនេះមុនពេលចាកចេញពីមន្ទីរពេទ្យ