បានមែនដឹងតែកក្រើកហើយ! Liverpool ចូលខ្លួនមកប្រជែងក្លិបយក្សអ៊ីតាលី តាមប្រមាញ់ជម្រើសជាតិអាល្លឺម៉ង់ម្នាក់

  • សុក្រ ១០ មេសា, ២០២០ ០៩:៥៤
អាល្លឺម៉ង់៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Mario Gotze បានបញ្ជាក់ថាគេនឹងចាកចេញពីក្លិប Borussia Dortmund នៅរដូវក្ដៅខាងមុខនេះ ខណៈកិច្ចសន្យារបស់គេនឹងផុតសុពលភាពនៅបំណាច់រដូវកាល ២០១៩-២០ នេះ។
កីឡាករ Mario Gotze
ជាមួយគ្នានេះ បណ្ដាក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុបកំពុងដាក់ការចង់បានមកលើរូបគេ។ កីឡាករដែលជួយអាល្លឺម៉ង់ឈ្នះពាន World Cup 2014 Gotze ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ៦៣ប្រកួត និងរកបានគ្រាប់បាល់១៧គ្រាប់។
កីឡាករ Mario Gotze
Gotze នឹងចាកចេញដោយគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរកីឡាករខាងមុខ ខណៈកាលពីដើមឆ្នាំ គេខ្លួនឯងផ្ទាល់ក៏ធ្លាប់បាននិយាយថា គេនៅតែមានទំនាក់ទំនងល្អជាមួយលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool។ ហើយបុរសសញ្ជាតិអាល្លឺម៉ង់ក៏មានបំណងចង់នាំយករូបគេមកកាន់កីឡដ្ឋាន Anfield នៅរដូវកាលក្រោយផងដែរ។យ៉ាងណាមិញ Liverpool ទំនងជាអាចនឹងត្រូវប្រឈមមុខជាមួយ AC Milan ខណៈក្លិបយក្សអ៊ីតាលីមួយនេះក៏ត្រូវបានរាយការណ៍មកថា ដាក់ការចង់បានមកលើកីឡាករវ័យ២៧ឆ្នាំដូចគ្នា។
កីឡាករ Mario Gotze
គួរឲ្យដឹងដែរថា គិតទាំងការលេងឲ្យ Dortmund និង Bayern Munich កីឡាករ Mario Gotze បង្ហាញខ្លួនក្នុងក្របខណ្ឌ Bundesliga បាន២២៩ប្រកួត ក្នុងនោះគេរកគ្រាប់បាល់បាន៥៧គ្រាប់៕