កូនប្រុសតួសម្តែង «Terminator» កាន់តែសង្ហាមានសាច់ដុំធំទាំងកង់ៗ ដើរតាមគន្លងលោកប៉ា

បរទេស៖ អ្នកទាំងអស់គ្នា ដែលធ្លាប់បានទស្សនាភាពយន្ត របៀបវិទ្យាសាស្ត្រ បាញ់ប្រហារ ដែលមានចំណងជើងថា «The Terminator» ប្រាកដជាស្គាល់ តួអង្គដែលដើរតួជា មនុស្សយន្តហើយមែនទេ មានឈ្មោះថា​ Arnold Schwarzenegger ។ជាការពិតណាស់ តារាសម្តែងជើងចាស់ម្នាក់នេះ មានរាងសង្ហាណាស់ ដងខ្លួនពោរពេញទៅសាច់ដុំកង់ៗ តែម្តង ធ្វើឲ្យស្រីៗមួយចំនួនជ្រួលជ្រើមយ៉ាងខ្លាំង មូលហេតុដែលធ្វើឲ្យមានរាងស្អាតយ៉ាងនេះ គឺដោយសារគាត់បានឆ្លងការហ្វឹកហាត់ជាប្រចាំ មិនតែប៉ុណ្ណោះ ទាំងរបបអាហារប្រចាំថ្ងៃនិង ការទទួលទានដំណេកគ្រប់គ្រាន់ថែមទៀតផង ដែលវាមិនមែនជារឿងងាយស្រួលឡើយ ។ជាក់ស្តែង ដោយសារតារាប្រុសសាច់ដុំហាប់ណែនរូបនេះ មានវ័យរាងជេ្របន្តិចទៅហើយ ដូច្នេះមិនអាចសម្តែងភាពយន្តបានដូចពេលមុនឡើយ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ នៅមានមនុស្សម្នាក់ទៀត ដែលអាចជំនួសតារាប្រុសជើងចាស់នេះបាន គឺកូនប្រុស ដែលមានឈ្មោះថា​ Joseph Baena។ដោយសារតែ ឪពុកធ្លាប់ទទួលបានជោគជ័យ លើវិស័យកាយវបកម្មនេះហើយ បានជា Joseph Baena បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើរតាមដានជើងឪពុកយ៉ាងរឹងមាំ ព្រមទាំងមានការបង្ហាត់បង្ហាញ ពីសំណាក់លោក Arnold Schwarzenegger ទៀតនោះ ដែលធ្វើគាត់មានរាងស្អាត មិនចាញ់ឪពុកកាលនៅវ័យកម្លោះនោះទេ។ក្រោយពីបានឃើញ រាងកូនប្រុសរបស់ តារាសាច់ដុំនេះរូចហើយ ធ្វើឲ្យហ្វេនជាច្រើនសរសើរថា ឃើញរូប Joseph Baena គឺធ្វើឲ្យពួកគេនឹងឃើញដល់តួសម្តែង Terminator កាលពីក្មេងណាស់ គឺឪពុកកូននេះមានរូបរាងស្រដៀងគ្នាខ្លាំងពេក៕សូមចូលមើលរូបភាពខាងក្រោម៖
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena