អីយ៉ាស! កីឡាករកំពុងឡើងកូដតម្លៃខ្លួនខ្ទង់១០០លានរូបនេះ ចង់ផ្លាស់ទៅលេងឲ្យក្លិបយក្ស១ តែមិនមែន Liverpool ទេ

  • សុក្រ ១០ មេសា, ២០២០ ១០:១៣
អាល្លឺម៉ង់៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គោលដៅរបស់ក្លិបបិសាចក្រហម Manchester United និង Liverpool កីឡាករ Kai Havertz បានច្រានចោលឱកាស ផ្លាស់ទៅកាន់ក្របខណ្ឌ Premier League ដោយមានបំណងចង់ផ្ទេរទៅលេងឲ្យក្លិប Bayern Munich វិញ។
កីឡាករKai Havertz
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោជាមួយក្រុម Bayern Leverkusen។ កីឡាករវ័យ២០ឆ្នាំ រកបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់បាន៥ដង គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងរដូវកាលនេះ។ យ៉ាងណាមិញ ដោយសារតែទម្រង់លេងដ៏ល្អរបស់គេ ក្លិបបានដាក់តម្លៃខ្លួន Havertz រហូតដល់៩០លានផោន​ (ឬប្រមាណ ១១២លានដុល្លារ)។
កីឡាករKai Havertz
ក្លិប Man UTD និង Liverpool ត្រូវបានគេរាយការណ៍មកថា ជាក្លិបដែលចាប់ចិត្តទៅលើម្ចាស់អាវលេខលេខ២៩ របស់ក្រុម Bayern Leverkusen រូបនេះ។ ដោយឡែក បើយោងតាមការចុះផ្សាយរបស់កាសែត Sky Sports Germany កីឡាករ Havertz ចង់បន្តលេងនៅក្របខណ្ឌ Bundesliga ជាជាងការផ្ទេរទៅលេងនៅ Premier Le​ague ហើយក្លិបយក្សអាល្លឺមង់ Bayern Munich ជាគោលដៅបន្ទាប់របស់គេ។
កីឡាករKai Havertz
គួរឲ្យដឹងដែរថា ក្រៅពី Man UTD និង Liverpool ក្នុងនោះនៅមានក្លិបយក្សពីរទៀត នៅ Premier League ដែលពេញចិត្តទៅនឹងទម្រង់លេងរបស់ជម្រើសជាតិអាល្លឺម៉ង់ ដោយរបាយការណ៍បានបញ្ជាក់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្លិបតោខៀវ Chelsea និង មាន់ខ្នាយមាស Tottenham Hotspur កំពុងតាមដានយ៉ាងយកចិត្តទៅលើ Havertz៕