លើកទីមួយហើយ ដែលលំដាប់តារាដូច Aum ត្រូវគេជេរមួយចាស់ដៃ យប់មិញ ព្រោះរឿងនេះ

ថៃ៖ ក្នុងអំឡុងពេលនៃការរាតត្បាតឡើងនៃ Covid-19 ដោយមានការខ្វះខាតទៅលើ ឧបករណ៍វេជ្ជសាស្ត្រ ដូចនេះហើយ ក៏មានមនុស្សជាច្រើន ព្រមទាំងតារាប្រុសស្រីល្បី បានចូលរួមបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យ ដើម្បីចូលរួមទប់ស្កាត់ជំងឺ Covid-19 នេះផងដែរ។ ប៉ុន្តែ ថ្មីៗនេះ កំពូលតារាសម្ដែងស្រីថៃដ៏មានប្រជាប្រិយភាព នាង Aum Patcharapa ស្រាប់តែត្រូវបាន អ្នកលេងបណ្ដាញសង្គម ធ្វើការរិះគន់ទៅលើរូបនាង ដោយបានរៀបរាប់ថា ហេតុអ្វីនាងនៅស្ងៀមៗ មិនចូលរួមជួយបរិច្ចាគ ប្រាក់ ដើម្បីជួយដល់មន្ទីរពេទ្យដើម្បីទប់ស្កាត់ជំងឺ Covid-19 មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមរូបនេះ ថែមទាំងនិយាយទៀតថា កុំធ្វើជាស្រីស្អាត តែចិត្តអាក្រក់ ។មិនយូរប៉ុន្មាន តារាស្រី Aum ក៏បានឆ្លើយតបទៅវិញថា៖  តាមរយៈសម្ដីរបស់ Aum បែបនេះ លេងឲ្យអ្នកដែលរិះគន់នាង បិទមាត់ជិតឈឹងតែម្ដង។ យ៉ាងណាមិញ លើកនេះ អាចនិយាយបានថា ជាលើកទីមួយហើយ ដែលមហាជននាំគ្នា ជេរ និងរិះគន់នាង ដោយសារតែ មួយរយៈចុងក្រោយ ដែលគេសង្កេតឃើញថា នាងបង្ហោះតែម្ហូបអាហារឆ្ងាញ់ៗ នៅលើតុប៉ុណ្ណោះ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Aum
Aum
Aum
Aum
សាររិះគន់របស់អ្នកលេងបណ្ដាញសង្គម និង សារឆ្លើយតបរបស់ Aum