មនុស្សស្រី! ពេលនាងស្ងៀមស្ងាត់ គួរឱ្យខ្លាច​ជាង​ពេល​នាងស្រែកយំ ឡូឡាទៅទៀត

មនុស្សស្រី ព្រោះតែនាងស្រឡាញ់ខ្លាំង ទើបនាងប្រចណ្ឌ ខឹង រករឿង ឈ្លោះប្រកែក តែបើនាងឈប់ស្រឡាញ់ នាងឆ្អែតចិត្តហើយ នោះមានន័យថា នាងក៏អស់ចិត្តស្រឡាញ់អ្នកដែរ។មនុស្សស្រីដែល​ពូកែស្រែក ឡូឡា រករឿង នាងនៅនិយាយ រអ៊ូរទាំ មិនគួរឱ្យខ្លាច ដូចមនុស្សស្រីដែលព្យាយាមស្ងៀមស្ងាត់ ខឹងក៏មិនមាត់ អន់ចិត្តក៏មិននិយាយ សុខចិត្តលាក់ទុកតែម្នាក់ឯង មនុស្សស្រីបែបហ្នឹង ទើបគួរឱ្យខ្លាច ព្រោះប្រសិនបើនាង ទ្រាំឆ្អែតឆ្អន់ហើយ នាងក៏នឹងដើរចេញពីអ្នក ដោយមិននិយាយពីហេតុផលជាមួយអ្នកសូម្បីតែមួយម៉ាត់។សូមចាំថា គ្មានមនុស្សស្រីណា ចំណាយពេល មកខឹង រករឿងឈ្លោះ​ជាមួយមនុស្សដែលនាងមិនខ្វល់ ឬមិនសំខាន់ចំពោះនាងនោះឡើយ។ ការដែលនាងចេះតែរអ៊ូ រទាំ រករឿងអ្នក ក៏ព្រោះតែនាងស្រឡាញ់ និងទុកអ្នកសំខាន់ ដូច្នេះ កុំធុញ ឬខឹងនឹងនាងអី ព្រោះបើអ្នកព្រងើយកន្តើយ ហើយធុញទ្រាន់នឹងទង្វើដែលនាងយកចិត្តទុកដាក់នឹងអ្នក នោះថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយ ព្រោះតែបាត់បង់នាង៕
រូបតំណាង
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ