បើមិនចង់ឱ្យខ្លួនឯងខកបំណង ឬឈឺចាប់ កុំចេះតែរំពឹង ឬផ្ញើក្ដីសង្ឃឹម លើអ្នកណាខ្លាំងពេក

រាល់ការឈឺចាប់ និងខកបំណង រមែងកើតឡើង ព្រោះតែយើងខ្លួនឯង ដែលតែងតែសង្ឃឹម និងរំពឹងលើអ្នកដទៃច្រើនជ្រុលខ្លាំងពេក ចេះតែគិតថា គេគិតដូចខ្លួនឯង គេចិត្តល្អដូចដែលខ្លួនល្អជាមួយគេ អាចពឹងគេបាន ដូចដែលយើងជួយគេ តែផ្ទុយទៅវិញ គេមិនដូចយើង ចិត្តគេមិនបានដូចចិត្តយើងចង់បានឡើយ។ឧស្សាហ៍ប្រាប់ និងដាស់តឿនខ្លួនឯងឱ្យបានច្រើនទៅថា «ទោះយើងស្រឡាញ់គេខ្លាំងប៉ុនណា ស្មោះត្រង់ចំពោះយ៉ាងណា ចិត្តល្អ និងលះបង់ដើម្បគេច្រើនកម្រិតណា ក៏មិនប្រាកដថា គេអាចឱ្យយើង ដូចដែលយើងឱ្យគេនោះឡើយ ហើយវារឹតតែមិនអាច បន្ទន់ចិត្តគេឱ្យមើលឃើញយើងល្អនោះដែរ »។ដូច្នេះហើយ បើយើងមិនចង់ឱ្យខ្លួនឯង ឈឺចាប់ព្រោះអ្នកណា ខកបំណងព្រោះតែរឿងអ្វីមួយ ត្រូវឈប់សង្ឃឹម និងរំពឹងជ្រុលហួសហេតុទៀត ហើយឈប់គិតទៅថា ចិត្តគេសុទ្ធតែដូចចិត្តយើង ព្រោះមានអ្នកខ្លះ ល្អនឹងយើងបានតែនៅនឹងមុខប៉ុណ្ណោះ តែក្រោយខ្នងយើងវិញ ចាំតែនិន្ទា ឈ្នានីស និងពេបជ្រាយ សើចចំអក និយាយដើមយើងទេ៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ