ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ!

មនុស្ស​យើងមិន​ថា ស្រី ឬប្រុសទេសុទ្ធតែ​ចង់​បាន​សក់​ស្អាត និង​​សក់មាន​សុខភាព​ល្អ។ គ្នា​យើង​ដឹងទេ​បញ្ហា​សក់​អាច​កើត​ឡើង​ដោយ​កត្តា​អាយុ និង​ហ្សែន​ជាដើម ​ដែល​នេះ​​មិន​អាច​ផ្លាស់ប្តូរ​បាន។ ប៉ុន្តែ​របប​អាហារ​​ជា​ផ្នែក​មួយ​អាចជួយ​ដល់​សុខភាព​សក់​ដែរ បើ​យើង​​អាច​គ្រប់គ្រងរបប​អាហារបានល្អ។ តើ​​អាហារ​ទាំង​នោះ​មាន​អ្វីខ្លះ?១. សាច់ត្រីសាច់ត្រី​ដូចជា​ត្រី​សាល់ម៉ុន ត្រីសាឌីន និង​ត្រីសាបាក (Mackerel) សុទ្ធ​តែ​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣។ រាងកាយ​មិន​អាច​ផលិត​អាស៊ីត​ខ្លាញ់​នេះ​ទេ ដូចនេះ​ហើយយើង​ត្រូវ​ការទទួល​អ្វីទាំងនេះ​ពី​អាហារ ឬ​ពពួក​អាហារ​បំប៉ន។ អាស៊ីតខ្លាញ់​អូមេហ្គា៣​អាច​ការពារយើង​​ពី​ជំងឺ​ផ្សេងៗ និង​ជួយ​ឲ្យ​សក់​ដុះចេញ​មក​មាន​សភាពភ្លឺ​រលោង។២. យ៉ាអួ Greekយ៉ាអួ Greek សំបូរ​ដោយ​ប្រូតេអ៊ីន​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​សក់។ យ៉ាអួ Greek ក៏​ជួយ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​ក្បាល និង​ការ​លូតលាស់​របស់​សក់​ដោយសារ​វីតាមីន B5 (អាស៊ីត pantothenic) និង​អាច​ប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះទៀត​ផង​។៣. ស្ពៃ​ពួយឡេងស្ពៃ​ពួយឡេង​ក៏​ដូច​បន្លែ​ពណ៌​បៃតង​ផ្សេង​ទៀត​ដែរ​គឺ​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម។ ស្ពៃ​នេះ​សំបូរ​ដោយ​វីតាមីន A ជាតិដែក beta-carotene folate និង​វីតាមីន C។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​សុទ្ធ​តែ​ជួយ​ដល់​សុខភាព​ស្បែកក្បាល​ដោយ​រក្សា​សំណើម​ដល់​សក់​មិន​ឲ្យ​សក់​ខូច។៤. ផ្លែ​ត្របែកផ្លែត្របែក​សំបូរ​ដោយ​វីតាមីន C ដែល​ការពារ​បញ្ហា​សក់​ខូច។ ផ្លែ​ត្របែក​ទម្ងន់​ប្រហែល ១៦៥ក្រាម​មាន​វីតាមីន C ៣៧៧​មីល្លិក្រាម ដែល​នេះ​ច្រើន​ជាង​បួន​ដង​នៃ​ចំនួន​អប្បបរមា​នៃកម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​។៥. សាច់​មាន់នៅ​ពេល​ដែល​ទទួល​បាន​ប្រូតេអ៊ីន​មិនគ្រប់គ្រាន់ ការ​លូតលាស់​របស់​សក់​ក៏​យឺត​ដែរ។ នៅ​ពេល​ដែល​សក់ថ្មីៗ​ឈប់​ដុះ ហើយ​សក់ចាស់ៗបន្ត​ជ្រុះ នោះ​អាច​បង្ក​ជា​បញ្ហា​សក់​ជ្រុះ។ ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន​ពី​សាច់ យើង​អាច​ជ្រើសរើស​សាច់​មាន់​ព្រោះ​សាច់​មាន់​មាន​ខ្លាញ់ saturated តិច​ជាង​សាច់គោ និង​សាច់​ជ្រូក។៦. ដំឡូងជ្វាដំឡូងជ្វា​គឺ​ល្អ​សម្រាប់​យើង​ដោយសារ​ដំឡូងជ្វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម beta-carotene ហើយ​រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ទៅ​ជា​វីតាមីន A ដែល​អាច​ការពារ​បញ្ហា​សក់​ស្ងួត​គ្មាន​សំណើម​ ​ជួយ​ជំរុញ​ក្រពេញ​នៅ​ស្បែកក្បាល​​ផលិត​ខ្លាញ់​ Sebum។ សារធាតុ beta-carotene ក៏​មាន​នៅ​ក្នុង​បន្លែ​ពណ៌​ទឹកក្រូច​ដូចជា​ការ៉ុត ល្ពៅ និង​ផ្លែ​ស្វាយផង​ដែរ។៧. ឈើអែមការ​បន្ថែម​ឈើអែម​ទៅ​ក្នុង​អាហារ​ដូចជាoatmeal នំប៉័ង​អាំង និង​កាហ្វេ​អាច​ជួយ​ដល់​លំហូរ​ឈាម​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​ឫស​សក់។៨. ស៊ុតយើង​អាច​ទទួល​បានប្រូតេអ៊ីន និង​ជាតិដែក​ពី​ការ​ញ៉ាំ​ស៊ុត។ ស៊ុត​ក៏​សំបូរ​វីតាមីន B7 (Biotin) ដែល​ជួយ​ឲ្យ​សក់​ដុះ។ ការ​ទទួល​បាន​វីតាមីន​នេះ​មិនគ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​សក់​ជ្រុះ ហើយ​វីតាមីន​នេះ​ក៏​ជួយ​ឲ្យ​ក្រចក​រឹងមាំ​ដែរ។៩. អយស្ទ័រអយស្ទ័រ​សំបូរ​ដោយជាតិ​ស័ង្កសី។ នៅ​ពេល​រាងកាយ​ទទួល​បាន​ស័ង្កសី​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​បញ្ហា​សក់​ជ្រុះ រួម​ទាំង​រោម​ភ្នែក​ផង​ដែរ។ កោសិកា​ដែល​បង្កើត​សក់​គឺ​ពឹង​ផ្អែក​លើ​ស័ង្កសី​ដើម្បី​ដំណើរការ។ ស័ង្កសី​នេះ​ក៏​មាន​នៅ​ក្នុង​សាច់គោ ក្តាម បង្កង និង​ Cereal​ ដែល​បន្ថែម​វីតាមីន។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet