អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់!

  • ព្រហស្បតិ៍ ១៤ ឧសភា, ២០២០ ០៧:៤៩
សម្រាប់​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម មាន​ហានិភ័យ​ខ្លាំង​ចំពោះ​អាយុ​ជីវិត ដូចនេះ​ហើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់​ពេល ទាំង​របប​អាហារ និង​របៀបរបប​រស់នៅ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ នឹង​ណែនាំ​របប​អាហារ និង​ការ​រស់នៅ​ដែល​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម។១- កុំ​ញ៉ាំ​អាហារ​ប្រៃអ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ត្រូវតែ​កំណត់​ការ​ញ៉ាំ​អាហារ ដោយ​ត្រូវ​ប្រើ​អំបិល​ត្រឹម​តែ ៦ ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។ អំបិល​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ ធ្វើឲ្យ​មាន​​ផល​អវិជ្ជមាន​ដល់​សម្ពាធ​ឈាម ប្រសិនបើ​អ្នក​ប្រើ​ច្រើន​ជាង​នេះ។ មួយ​វិញ​ទៀត​អាហារ​ផ្អាប់​ក៏​មិន​គួរ​ដែរ ព្រោះ​វា​មាន​ជាតិ​ប្រៃ​ខ្លាំង ដើម្បី​រក្សា​ទុក​បាន​យូរ និង​មិន​ខូច។២- កុំ​ឲ្យ​ឡើង​ទម្ងន់បើ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ ដាច់ខាត​ត្រូវ​រក្សា​ទម្ងន់​ឲ្យ​ថេរ ព្រោះ​បើ​យើង​ឡើង​មាន​ផល​អាក្រក់​ដល់​សម្ពាធ​ឈាម និង​បេះដូង។៣- ញ៉ាំ​សាច់​មាន​ការ​កំណត់បើ​ញ៉ាំ​សាច់​ច្រើន​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បាន ព្រោះ​សាច់​សត្វ​មួយ​ចំនួន​ផ្ទុក​ខ្លាញ់​មិន​ឆ្អែត ដូចនេះ​ត្រី​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។៤- ញ៉ាំ​បន្លែបន្លែ​ដែល​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដូចនេះ​ហើយ​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ញ៉ាំ​បន្លែ ដែល​សម្បូរ​សារធាតុ​ប៉ូតាស្យូម​ដូចជា​ដំឡូងបារាំង ប៉េងប៉ោះ ចេក សណ្ដែក​ក្រហម ផ្លែ​ប៊័រ បន្លែ​បៃតង​ចាស់ ផ្សិត។៥- គេង​ឲ្យ​បាន​គ្រប់គ្រាន់អ្នក​លើស​សម្ពាធ​ឈាម​គួរតែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​រៀបចំ​ខ្នើយ​កើយ​ទាប​ល្មម​ត្រឹម និង​កន្លែង​គេង​មាន​ទន់ ទើប​មិន​ឈឺ​ចុកចាប់។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet