បំណែកគ្រាប់រ៉ុក្កែតយក្ស ដែលមាន​ទម្ងន់​ជាង១៧តោនរបស់ចិន បានធ្លាក់មកលើមហាសមុទ្រអាត្លង់ទិក

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Dailymail បានរាយការណ៍ថា បំណែកសេសសល់នៃគ្រាប់រ៉ុក្កែតជំនាន់ថ្មី Long March CZ-5B របស់ប្រទេសចិន ដែល​ត្រូវបានបាញ់បង្ហោះ​​សាកល្បង​ឡើងទៅទីអវកាស​ កាលពីថ្ងៃទី ៥ ខែឧសភា នៅក្នុងខេត្តហៃណាន ប្រទេសចិននោះ បានធ្លាក់មកលើតំបន់មហាសមុទ្រអាត្លង់ទិក នៅជាប់​ដែនសមុទ្រ Mauritania​ ។
គ្រាប់រ៉ុក្កែតយក្ស Long March CZ-5B
ប្រភពដដែលបានឱ្យដឹងទៀតថា បំណែកនៃគ្រាប់រ៉ុក្កែតយក្ស Long March CZ-5B ដែលបានធ្លាក់​មកលើផែនដីនោះ គឺមានប្រវែង ២៨ ម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ ១៧,៨ តោន។ ​វា​ត្រូវបានផលិតឡើងដោយប្រទេសចិន​ ក្នុងគោលបំណង ដឹកជញ្ជូនសម្ភារ ក៏ដូចជាអវកាសយានិក ​ឡើងទៅ​ឋានព្រះច័ន្ទ។
គ្រាប់រ៉ុក្កែតយក្ស Long March CZ-5B
​​គួរជម្រាបផងដែរថា ចិនជាបានក្លាយជាប្រទេសដំបូងគេបង្អស់ ដែលបានបញ្ជូនយានស្រាវជ្រាវទៅកាន់ផ្ទៃងងឹតនៃឋានព្រះច័ន្ទ កាលពីខែមករាឆ្នាំ ២០១៩ ​ហើយវាក៏ជាបេសកម្មប្រវត្តិសាស្ត្រក្នុងវិស័យ​អវកាសចិនដែរ​។  ​រហូតមកដល់ពេលនេះ ប្រទេសចិនបានខិតខំអភិវឌ្ឍកម្មវិធីអវកាសរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រេចមហិច្ឆតា​កសាងស្ថានីយអវកាសផ្ទាល់ខ្លួន នៅអំឡុងទសវត្សរ៍ ២០២០៕
គ្រាប់រ៉ុក្កែតយក្ស Long March CZ-5B
សូមទស្សនាវីដេអូខាងក្រោម៖