ឃើញ Zoom ល្បីពេក! ហ្វេសប៊ុកប្រកាសចេញជាផ្លូវការ នូវមុខងារវីដេអូខល ដែលមនុស្ស៥០នាក់អាចចូលរួម

បរទេស៖ កាលពីខែមុន ហ្វេសប៊ុកបានបង្ហាញនូវមុខងារ Messenger Rooms ដែលជាជម្រើសរបស់អ្នកប្រើប្រាស់ សម្រាប់ពង្រីកក្រុមជជែកជាវីដេអូ រហូតដល់៥០នាក់ និងបញ្ចេញឲ្យប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ។
មុខងារវីដេអូខល Messenger Rooms
ឥឡូវនេះ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា Messenger Rooms ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈហើយ។ ការបង្ហោះប្លក់ (blog) របស់ហ្វេសប៊ុកថ្ងៃនេះ ពន្យល់បន្ថែមអំពីរបៀបដែលវេទិកាមុខងារ Messenger Rooms អាចដំណើរការ៖
បន្ទប់វីដេអូជជែក ដែលបង្ហាញនៅខាងលើ News Feed
 «បន្ទប់» របស់អ្នកនឹងបង្ហាញនៅផ្នែកខាងលើនៃ News Feed ឬតាមរយៈ Notifications។ ហ្វេសប៊ុកបានសង្កត់ធ្ងន់ថា អ្នកមានសិទ្ធិគ្រប់គ្រងពេញលេញ លើសមាជិកដែលចូលរួមក្នុងបន្ទប់របស់អ្នក មិនថាមិត្តភក្ដិរបស់អ្នក ឬអ្នកដែលចូលរួមតាមរយៈ link។ បើទោះបីជាវាត្រូវដាក់បញ្ចេញឲ្យប្រើប្រាស់ សម្រាប់មនុស្សទូទៅ ក៏នៅតែមានដែនកំណត់មួយចំនួន។ ឧទាហរណ៍ មានតែអ្នកប្រើប្រាស់ហ្វេសប៊ុកនៅអាមេរិកខាងជើងប៉ុណ្ណោះ ដែលអាចបង្កើតបន្ទប់វីដេអូជជែក Messenger Rooms នៅលើហ្វេសប៊ុកដោយផ្ទាល់។ ចណែកប្រទេសផ្សេងទៀត នឹងត្រូវបានកំណត់ ដោយអាចបង្កើតបន្ទប់វីដេអូជជែក បានតែនៅលើកម្មវិធី Messenger ប៉ុណ្ណោះ៕