ចៀសបានចៀសទៅ! សូមកុំពាក់ម៉ាស ពេលរត់ហាត់ប្រាណ ព្រោះបណ្តាលឲ្យមានបញ្ហាសួត

វូហាន៖ ការពាក់ម៉ាសបិទមុខបានក្លាយជារឿងធម្មតាទៅហើយ សម្រាប់មនុស្សដែលចេញទៅ ខាងក្រៅ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ទោះបីជាវាបណ្តាលឱ្យមិនស្រួល និងធ្វើឱ្យពិបាកដកដង្ហើមក៏ដោយ ក៏ពួកគេត្រូវតែពាក់ ដើម្បីការពារខ្លួនរបស់ពួកគេ និងអ្នកជុំវិញខ្លួន។ខណៈ ជីវិតបានវិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅទីក្រុងវូហាន​ជាបណ្តើរៗ ពលរដ្ឋម្នាក់ក្នុងចំនោមពលរដ្ឋម្នាក់ឈ្មោះ ចាងពីង អាយុ ២៦ ឆ្នាំ (មិនមែនជាឈ្មោះពិត) បានសម្រេចចិត្តហាត់ប្រាណដើម្បីថែសុខភាពរបស់គាត់ បន្ទាប់ពីឃុំខ្លួនឯងអស់រយៈពេលច្រើនខែមក។ជាក់ស្តែង លោកចាង បានជម្រុញចិត្ត ឱ្យរត់ចម្ងាយ ៦ គីឡូម៉ែត្រជំនួស ៣ គីឡូម៉ែត្រ។ បន្ទាប់គាត់បានទៅដល់ផ្ទះ គាត់មានបញ្ហា ឈឺទ្រូងហើយ ក្រុមគ្រួសារបានដឹកគាត់ទៅមន្ទីរពេទ្យ ដោយនេះបានបង្ហាញថាសួតរបស់គាត់បានចុះខ្សោយ ដែលជាលទ្ធផលនៃការពាក់ម៉ាស់ ក្នុងអំឡុងពេលរត់ហាត់ប្រាណ។យោងតាមវេជ្ជបណ្ឌិត ចេន បាជុន ដែលជាគ្រូពេទ្យជាន់ខ្ពស់សម្រាប់ការវះកាត់ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងវូហានបានឲ្យដឹងថាការពាក់ម៉ាស បានដាក់សម្ពាធលើសួតរបស់លោកចាង ឱ្យធ្វើការធ្ងន់ជាងមុនដោយសារលំហូរអុកស៊ីសែនមិនត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិត បានពន្យល់បន្ថែមទៀតថាអ្នកដែលមានជំងឺសួត គួរតែយកចិត្តទុកដាក់នៅពេលពាក់ម៉ាស់ ពេលធ្វើលំហាត់ប្រាណ ដូចបានឃើញនៅក្នុងករណីរបស់លោកចាង។  បច្ចុប្បន្នលោកចាងស្ថិតក្នុងស្ថានភាពប្រក្រតីវិញហើយ លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីវះកាត់៕សូមទស្សនារូបខាងក្រោម៖
រូបតំណាង
រូបតំណាង
រូបតំណាង