ឆ្ងល់​ថា​រាល់​ថ្ងៃ​នេះ ពិបាក​ចិត្ត​អី​​ក៏ពិបាកចិត្តម៉្លេះ? នេះៗ មក​ដឹង​​ពី​វិធី​​បង្កើត​​ក្ដីសុខ​ឲ្យ​ខ្លួន​ឯង

ឆ្ងល់ថារាល់ថ្ងៃពិបាកចិត្តអីក៏ពិបាកចិត្តម៉្លេះ! មានដឹងក្តីសុខរត់ទៅណាអស់អត់????? នេះ របៀបរៀន​បង្កើត​ក្តីសុខសប្បាយក្នុងចិត្តខ្លួនឯងនៅផ្ទះមិនអស់លុយ មិនបាច់ទិញរបស់ មិនបាច់ចេញទៅណាទៀត! ????សាកធ្វើជាប់លាប់ឲ្យបានពីរបីអាទិត្យសិនទៅណា មុនរអ៊ូថាវាមិនបានការ។  តោះទៅអានទាំងអស់គ្នាថាមានអ្វីខ្លះទៅ!!!
មុនដំបូងយើងត្រូវប្ដូរអាម្មណ៍របស់យើងសិន
មានក្ដីសុខគឺជាការជ្រើសរើសក្នុងការធ្វើវា
មិនមែនទាល់តែដាក់សម្ពាធខ្លួនក្នុងកិច្ចការហើយសំរេចទើបអាចសប្បាយចិត្តនោះទេ
មិនចាំបាច់ដើរលឿនពេក ព្រោះពេលហត់ខ្លាំងអាចធ្វើអោយយើងមានអារម្មណ៍ថានឹងឈប់ចង់ធ្វើកិច្ចការនោះ
ត្រូវលេសណាដែលមានភាពវិជ្ជមានមកប្រឆាំងរាល់ពេលការគិតអវិជ្ជមានរើឡើងម្ដងៗ
ការបង្ខំខ្លួនឯងពេក អាចធ្វើអោយយើងឈឺ​ហើយកិច្ចការយើងកំពុងធ្វើក៏មិនបានសំរេច ហើយយើងកាន់តែភ័យព្រួយលើសដើម
អ្នកអាចកត់ទុកនូវអ្វីដែលធ្វើអោយអ្នកមានអារម្មណ៍ល្អ នោះវានឹងជួយអ្នកអោយមានអារម្មណ៍ល្អពេលណាអ្នកពិបាកចិត្តហើយយកមកអានឡើងវិញ
កុំព្យាយាមធ្វើអ្វីដើម្បីតែឈ្នះអ្នកដទៃរឺខ្លួនឯងពេក ត្រូវធ្វើអ្វីដែលស្រលាញ់និងធ្វើអោយអ្នកសប្បាយចិត្តក្នុងការធ្វើវា៕