អូហូ៎! នៅទីបំផុត ស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកគ្មានគូប្រៀប SAMSUNG QLED 8K ឆ្នាំ ២០២០ ដាក់សម្ពោធលក់ជាផ្លូវការ ក្នុងប្រទេសកម្ពុជាយើងហើយ

ភ្នំពេញ៖ នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាទីមោទនបំផុតដោយកំពូលទូរទស្សន៍ សាមសុង ដែលឈានមុខគេលក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ទំនើបថ្មីៗបំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក។ បន្ថែមពីភាពអស្ចារ្យដែលនឹកស្មានមិនដល់នៅពេលនេះ គឺស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកមានតែមួយគ្មានពីរ SAMSUNG QLED 8K ឆ្នាំ ២០២០ ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងទូទាំងពិភពលោក ឥឡូវនេះមានវត្តមានជាផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ។ 
កំពូលទូរទស្សន៍SAMSUNG QLED 8K ឆ្នាំ ២០២០
សូមបញ្ជាក់ផងដែរថា ស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ ជំនាន់ចុងក្រោយនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ផ្ចិតផ្ចង់ និងមានលក្ខណៈអស្ចារ្យបំផុត ដោយបានបញ្ជាក់ និងទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អឥតខ្ចោះ ពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា  ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ។ខាងក្រោមនេះ គឺជាបទពិសោធន៍ថ្មីដែលធ្វើឱ្យស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០នេះមានភាពកាន់តែអស្ចារ្យ និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀបជាមួយបានឡើយដូចជា៖១. Infinity Screenទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណា ក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ ៩៩ភាគរយ អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុន ដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ។២. AI Quantum Processor 8Kជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិ ដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ។ - Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុត ក្នុងកម្រិត 8K ពិតៗរហូតដល់ ៣៣លាន ភិចស៊ែល។- 8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K។ - Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាព និងសំលេងដ៏ល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាព ពីបច្ចេកវិទ្យា AI ។- Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសម្លេងមជ្ឈដ្ឋានខាងក្រៅ ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតំម្លើងសម្លេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍។៣. Object Tracking Sound+ឥទ្ធិពលនៃឧបករណ៏បំពងសម្លេងចំនួន ៦គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោម ដោយធ្វើប្រតិបត្តិការតាមលំញ័រសម្លេងគ្រប់ប្រភេទវីឌីអូ ដែលអាចបង្កើតអារម្មណ៏ការទស្សនាកាន់តែអស្ចារ្យជាមួយ និងសម្លេងដ៏ពិរោះរន្តំ។
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
៤. Voice Assistance & Khmer Voice Support for Youtube ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សម្លេងទៅដល់៣ជម្រើសដូចជា Bixby, Alexa & Google assistance។ លើសពីនេះទៅទៀត លោកអ្នកក៏អាច Voice សម្លេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចំរៀងក្នុង Youtube ដែលលោកអ្នកត្រូវការបានផងដែរ ឡូយនោះឡូយ។ ៥. Easy Connection for Mobile and Computerលោកអ្នកក៏អាចធ្វើការតភ្ជាប់បានងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរ ជាមួយ Andriod និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា។ ៦. Real Game Enhancer+សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេម នឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត។ 
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
៧. No Gap Wall-Mount & Ambien Mode+អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាតនិងទាន់សម័យ។
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
នៅមានចំណុចអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត ដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូនក្នុងពេលខាងមុខនេះជាបន្តទៀត។ ទូរទស្សន៍ SAMSUNG QLED 8K កំពុងឈរបង្អួតខ្លួនរង់ចាំលោកអ្នកហើយ នៅឡើយតែអតិថិជនទាំងអស់ទៅធ្វើជាម្ចាស់ និងធ្វើការទស្សនាដោយផ្ទាល់ប៉ុណ្ណោះ។អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា  ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានាទូទាំងប្រទេស។ តែកុំភ្លេចសួររកប័ណ្ណធានាពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនផងណា៎។​
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232។