អុញ! ស្ត្រីជាម្ដាយ នាំកូនជិះឡានអាគុយពេញផ្លូវ ទាំងបំពានភ្លើងស្តុប (មានវីដេអូ)

  • អាទិត្យ ១៧ ឧសភា, ២០២០ ០៩:០៨
ចិន៖​ កាលពីថ្ងៃអាទិត្យទី១០ ខែឧសភាសប្ដាហ៍មុននេះ ស្ត្រីជាម្ដាយម្នាក់ មាននាមត្រកូលថា ហ្គុង បាននាំកូនជិះឡានអាគុយ ឆ្លងកាត់ផ្លូវដ៏មមាញឹក ទាំងបំពានភ្លើងស្តុបពណ៌ក្រហម នៅខេត្តហួណានភាគខាងត្បូងនៃប្រទេសចិន។វីដេអូដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពថ្ងៃនោះ ត្រូវបានគេយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រហូតលេចឮទៅដល់ប៉ូលិស។ ក្រោយមក ប៉ូលិសក៏បានបើកការស៊ើបអង្កេត និងកោះហៅអ្នកស្រីហ្គុង ដើម្បីធ្វើការសាកសួរបន្ថែមផងដែរនៅថ្ងៃពុធទី១៣ ខែឧសភា។ អ្នកស្រីហ្គុង បានសារភាពថា នៅថ្ងៃនោះ គាត់ពិតជាបាននាំកូនជិះឡានអាគុយពិតមែន ដោយគាត់ និងកូនជិះឡានអាគុយពណ៌ទឹកសមុទ្រ។ ចំណែកឯក្មេងប្រុសម្នាក់ទៀតដែលជិះឡានអាគុយពណ៌ផ្កាឈូក គឺជាកូនប្រុសរបស់មិត្តភក្ដិគាត់។ ដំបូងឡើយ គាត់ និងក្មេងៗរុញឡានអាគុយពីក្រោយប៉ុណ្ណោះ ដើម្បីទៅលេងសួនច្បារ។ តែក្រោយមក ក៏សម្រេចចិត្តឡើងជិះតែម្ដង ព្រោះគិតថាងាយស្រួល និងឆាប់ទៅដល់គោលដៅជាង។យ៉ាងណាមិញ ប៉ូលិស ក៏បានស្ដីបន្ទោសទៅកាន់អ្នកស្រីហ្គុង និងស្នើសុំឲ្យអ្នកស្រី ធ្វើកិច្ចសន្យាថា នឹងមិនប្រព្រឹត្តទង្វើបែបនេះម្ដងទៀតផងដែរ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖​
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងប៉ុស្ដិ៍ប៉ូលិស
អ្នកស្រីហ្គុងនៅប៉ុស្ដិ៍ប៉ូលិស