កម្មករ ដុតភ្លើងរាប់រយធុងជាជួរៗនៅក្នុងចម្ការទំពាំងបាយជូរ ដោយសារហេតុផលមួយនេះ…

  • អាទិត្យ ១៧ ឧសភា, ២០២០ ១៣:០២
អង់គ្លេស៖​ កាលពីទាបភ្លឺឈានចូលព្រឹកថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ កម្មករ បានដុតភ្លើងរាប់រយធុងជាជួរៗក្នុងចម្ការទំពាំងបាយជូរ Albury Vineyard ដែលមានទីតាំងស្ថិតនៅតំបន់ Surrey នៃប្រទេសអង់គ្លេស។លោក វេនមែន ជាម្ចាស់ចម្ការ និងកម្មករពីរនាក់ទៀត បាននាំគ្នា ដុតភ្លើងចំនួន៨០០ធុង នៅតាមចន្លោះជួរទំពាំងបាយជូរប្រមាណ២០,០០០ដើម ដើម្បីការពារពីខ្យល់ដ៏ត្រជាក់ ដែលមានសីតុណ្ហភាពកម្រិតទាបឈានដល់កក ទៅបំផ្លាញត្រួយថ្មីៗ និងប៉ះពាល់ដល់ការប្រមូលផល។លោក វេនមែន បានឲ្យដឹងថា គាត់បានទទួលដំណឹងពីការធ្លាក់ចុះនៃសីតុណ្ហភាពនៅវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត្រ ហើយកម្មករក៏បានក្រោកពីដំណេក ស្ទុះទៅដុតភ្លើង ដោយចំណាយអស់​រយៈពេល២ម៉ោង និងរង់ចាំឃ្លាំមើលរហូតដល់មេឃភ្លឺ។ យ៉ាងណាមិញ ការធ្លាក់ចុះនៃសីតុណ្ហភាពមិនមែនកើតឡើងជារៀងរាល់ពេលឡើយ ហើយប្រសិនបើត្រួយមានការខូតខាត នោះផ្លែផ្កាដែលទទួលផលបាន នឹងពិបាកទុំផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖​
លោក វែនមែន ម្ចាស់ចម្ការ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ
ទិដ្ឋភាពក្នុងចម្ការទំពាំងបាយជូរ